មនុស្សស្រីដែលខ្វះភាពកក់ក្តៅមានរោគសញ្ញាសំខាន់ៗ ៥យ៉ាង

ស្ថានភាពនៃការប្រឈមមុខក្នុងគ្រួសារ ការសិក្សា បានធ្វើឲ្យមនុស្សស្រីមួយចំនួនទៀត ដែលបានរស់នៅពោរពេញទៅដោយភាពទុក្ខព្រួយ ទឹកភ្នែកនិងកង្វះភាពកក់ក្តៅពីក្រុមគ្រួសារទៅវិញ។ តើអ្នកដឹងទេថា មនុស្សស្រីដែលកង្វះភាពកក់ក្តៅពីក្រុមគ្រួសារនិងមនុស្ស ជាទីស្រឡាញ់មានអាការៈបែបណាដែរ?

១. ទូរស័ព្ទជាប់ខ្លួន

គ្រប់ពេលវេលា គ្រប់ទីកន្លែង នាងតែងតែកាន់នូវទូរស័ព្ទដៃជាប់ជានិច្ច ព្រោះថាទូរស័ព្ទដៃប្រៀបដូចជាមិត្តភក្តិ ដៃគូ និងមនុស្សយល់ចិត្តនាងជានិច្ចជាកាល។ ដូច្នេះហើយបានជានាងមិនអាចហាមខ្លួនឯង មិនឲ្យកាន់ទូរស័ព្ទដៃគ្រប់ពេលវេលាបានឡើយ។

២. ងូតទឹកស្តាប់បទចម្រៀង

ពេលខ្លះការរស់នៅម្នាក់ឯង គឺពោរពេញទៅដោយភាពស្ងៀមស្ងាត់ជ្រុល ដែលជាហេតុធ្វើឲ្យមនុស្សស្រីមួយចំនួនតែងតែងូតទឹក ធ្វើម្ហូបនិងរៀបចំផ្ទះ ដោយដាក់ទូរស័ព្ទដៃចាក់បទចម្រៀងជានិច្ច។

៣. ពេលគេងៗចំហៀង

ក៏ព្រោះតែកង្វះខាតភាពកក់ក្តៅ មនុស្សស្រីចូលចិត្តគេងបែបចំហៀង និងចូលចិត្តស្តាប់បទចម្រៀងបណ្តើរ ពេលដែលខ្លួនកំពុងតែគេងជារៀងរាល់ថ្ងៃ។ ការគេងបែបខ្លួនមកចំហៀង គឺធ្វើឲ្យនាងគេងលក់ឆាប់ស្ងប់ ជាជាងគេងដាក់ខ្លួនធម្មតា។

៤. ពេលជិះឡានចូលចិត្តនៅក្បែរបង្អួច

កាន់តែងាយស្រួលមើលដឹង ពីមនុស្សស្រីដែលកង្វះភាពកក់ក្តៅនោះ គឺរាល់ពេលដែលនាងជិះឡាន នាងតែងតែចូលចិត្តអង្គុយក្បែរបង្អួច ដើម្បីមើលទស្សនីយភាពដែលមាននៅជុំវិញខ្លួន។ ហើយនាងក៏មិនសូវចូលចិត្តនិយាយស្តីជាមួយនរណាផងដែរ។

៥. យល់ហេតុផលច្រើន

បើទោះបីជាមាននរណាម្នាក់បានធ្វើអ្វីចំពោះនាង នាងតែងតែសិក្សាស្វែងយល់បានយ៉ាងសុីជម្រៅ ពីហេតុផលនានាដែលមាននៅជុំវិញខ្លួន។

រាល់ចំណុចសំខាន់ៗទាំង៥ខាងលើនេះ តើអ្នកមានប៉ុន្មានចំណុចហើយដែលត្រូវ ជាមួយនឹងស្ថានភាពនាពេលបច្ចុប្បន្នរបស់អ្នក។ ការកង្វះភាពកក់ក្ដៅ មិនមែនជាបញ្ហាដែលដោះស្រាយមិនចេញនោះទេ លោកអ្នកអាចស្វែងរកដំណោះស្រាយលើបញ្ហានីមួយៗដែលប្រឈម ព្យាយាមជួបមនុស្សដែលស្និទ្ធស្នាលបំផុត ចែករំលែកនូវកង្វង់របស់អ្នក ជាដើម៕