ឯកឧត្តម វឹង មុនី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយកខុទ្ទកាល័យរបស់ប្រធាន គជប

រាជធានីភ្នំពេញ៖ ឯកឧត្តម វឹង មុនី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា នាយកខុទ្ទកាល័យឯកឧត្តមប្រធាន គជប និងមានឋានៈស្មើ អគ្គនាយក។

ការតែងតាំងនាយកខុទ្ទកាល័យថ្មីនេះ បន្ទាប់ពី ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានចូលកាន់តំណែងប្រធានគជប ជាផ្លូវការកាលពីសប្ដាហ៍មុន។ 

ខាងក្រោមនេះ ជាឈ្មោះទីប្រឹក្សាប្រធាន គ.ជ.ប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងផងដែរ មានដូចជា៖ ឯកឧត្តម ហ៊ឺ រ៉ុង,  ឯកឧត្តម ជិន សារិន, ឯកឧត្តម យិច សមិទ្ធិ៕