រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ថ្មី ៣៦នាក់ទៀត ដែលធ្វើឲ្យករណីស្លាប់សរុបដោយសារកូវីដឡើងដល់ ៦៩៦នាក់។ ការស្លាប់ដោយសារកូវីដ១៩ ត្រូវបានមើលឃើញថា ងើបឡើងខ្ពស់ក្នុងសប្ដាហ៍ចុងក្រោយនេះ។
ក្នុងថ្ងៃទី៣កក្កដា ២០២១ ផងដែរ ក្រសួងក៏បានប្រកាសរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៤៨នាក់និងមានជាសះស្បេីយ ៦១៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ១៩ សរុបកេីន ៥៣២៩៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន៤៦១២៣នាក់។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃេីញករណីជំងឺកូវីដ១៩ ជាលើកដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ ចំពោះករណីឆ្លងមកដល់បច្ចុប្បន្ន គឺមានករណីនាំចូល និងករណីឆ្លងពីសហគមន៍ ២០កុម្ភៈ ដែលមិនទាន់បានបញ្ចប់នៅឡើយ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ៕