អ្នកជាតិនិយមថៃ និងអ្នកជំនាញសិល្បៈថៃ មានការខកចិត្ត ដោយ UNESCO បានសម្រេចដាក់អោយ“ល្ខោនខោល” កម្ពុជា ចូលជាបេតិកភណ្ឌពិភពលោក។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មាន The Bangkok Post នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
សារព័ត៌មានខាងលើបានបន្តថា ប្រទេសថៃក៏បានស្នើដាក់របាំនេះ ចូលក្នុងបេតិកភណ្ឌ UNESCO ផងដែរ ដែលរបាំមួយនេះមានរាំងដោយពាក់របាំងមុខ នឹងត្រូវបានគេឃើញនៅក្នុង រឿង រាមាយៈណៈ(Ramayana)។ ហើយត្រូវបានប្រទេសថៃហៅថា រ៉ាម៉ាខេន (ខ្មែរ- រាមកេរ្ដិ៍ ) ដែលសម្ដែងជាសាច់រឿងរបស់ស្តេចស្វា។
នៅក្នុងកិច្ចប្រជុំនៅឯម៉ូរីស អង្គការ UNESCO បានពិចារណា និងអនុម័តការពារវប្បធម៌ ដែលខ្មែរហៅថា “ល្ខោនខោល” របស់ខ្មែរ ចូលជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គការ UNESCO ក៏បានសម្រេចចិត្ត ច្រានចោលនៅសំណើ ដែលប្រទេសថៃបានដាក់ឈ្មោះថា “ខោល” ។
ក្នុងថ្ងៃនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការបង្ហោះ សារអបអរនៅក្នុងបណ្តាញ សង្គមផ្លូវការរបស់គាត់ផងដែរ៕
ល្ខោនខោលរបស់ខ្មែរ