បន្ទាប់ពីជោគជ័យការដាក់ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី មនុស្សជាតិ នៅចុងឆ្នាំ២០១៦ កម្ពុជាបានជោគជ័យមួយទៀត ដោយអង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូល លោ្ខនខោលជាផ្លូវការកាលពី ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ។
នាសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅទីក្រុង ព័រល្វី (PortLoiuis) សាធារណៈរដ្ឋ ម៉ូរីស បានអនុម័តយល់ព្រមចុះ ល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផ្លូវការ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមសេចក្ដីសម្រេចលេខ Decision13.com.11.a.3។
ក្នុងកិច្ចប្រជុំនេះ ប្រតិភូកម្ពុជា ដែលចូលរួម លោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក កេត សាផាន់អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក TeruoJinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញនិងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត។
គួរបញ្ជាក់ផងដែរថា កាលពី ២៩ខែមីនាឆ្នាំ ២០១៧ កន្លងទៅ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដាក់សំណើទៅអង្គការយូណេស្កូ ស្នើសុំដាក់បញ្ចូលល្ខោនខោល និង គុនល្បុក្កតោខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕