លទ្ធផលនៃជំនួប រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជា ចំនួន១ថ្ងៃ នាថ្ងៃទី២៣ មិថុនា ឆ្នាំ ២០២១។  ឯកឧត្តម ដូមីនិក រ៉ាអាប់ បានក្លាយជារដ្ឋមន្រ្តីការបរទេសលើកដំបូងគេបង្អស់ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ជំនួបទ្វេភាគី នេះ គឺត្រូវបានពិភាក្សាពីបញ្ហានយោបាយ សន្ដិសុខនិងការអភិវឌ្ឍន៍សង្គមនាពេលថ្មីនេះ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការគាំទ្រចំពោះចំណាប់អារម្មណ៍របស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ ក្នុងការសុំបង្កើតភាពជាដៃគូសន្ទនាអាស៊ានផងដែរ។

ឯកឧត្តម ដូមីនិក រ៉ាអាប់ ក៏បានបង្ហាញពីការគាំទ្រចំពោះកិច្ចប្រជុំ ASEM13 ដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសកម្ពុជា នាចុងខែវិច្ឆិកា ឆ្នាំ​២០២១។ ដោយឡែក ប្រទេសកម្ពុជា ក៏បានបង្ហាញពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ាន នៅឆ្នាម ២០២២ផងដែរ៕