កម្ពុជាកត់ត្រាចំនួនអ្នកស្លាប់ថ្មី ដោយសារកូវីដ ចំនួន១៨នាក់បន្ថែមទៀត ខណៈអ្នកឆ្លងថ្មី ៦៥៥ នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីស្លាប់ថ្មីដោយសារកូវីដ ចំនួន ១៨នាក់ទៀត​ដែលធ្វើឲ្យចំនួនករណីអ្នកស្លាប់សរុបឡើងដល់ ៤៩៣នាក់។

ក្នុងថ្ងៃនេះផងដែរ ក្រសួងបានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៥នាក់ ខណៈអ្នកជំងឺ ៦៩៦នាក់ នាក់ បានជាសះស្បើយ។

សូមជម្រាបជូនដែរថា ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥,៣៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០, ០១០នាក់ និងស្លាប់សរុបចំនួន ៤93នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែកចំពោះតួលេខ អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដសម្រាប់អាយុ ១៨ឆ្នាំឡើង ត្រឹមថ្ងៃនេះ មានចំនួនសរុប 3,619,420 នាក់ក្នុងនោះ ស្រ្ដី 1,750,792នាក់៕