ចុចដើម្បីទាញយក App ក្រមាប៉ុស្ដិ៍
សុខភាពស្បូនមានសារៈសំខាន់ណាស់ចំពោះស្ត្រី ដោយសារតែវាមិនត្រឹមតែកំណត់ភាពមានកូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទិដ្ឋភាពផ្សេងៗនៃរាងកាយផងដែរ។
នៅពេលដែលស្បូនមានសុខភាពល្អ អ័រម៉ូនរបស់ស្ត្រីក៏មានស្ថេរភាពទៅតាមនោះដែរ ហើយវាក៏ធ្វើឱ្យស្ត្រីមានសុខភាពល្អ មិនសូវមានជំងឺ ពោលគឺក្មេងជាងវ័យ ហើយងាយនឹងមានផ្ទៃពោះនិងសម្រាលកូន។ ផ្ទុយទៅវិញ ប្រសិនបើស្បូនមានបញ្ហានោះ សុខភាពនឹងធ្លាក់ចុះដោយងាយនឹងជួបប្រទះបញ្ហាគ្មានកូន។
ទោះយ៉ាងណាក៏ដោយ មានស្ត្រីជាច្រើនដែលមិនបានដឹងពីសារៈសំខាន់នៃស្បូន។ ពួកគេច្រើនតែព្រងើយកន្តើយនឹងសញ្ញាទាំងឡាយ រហូតទាល់តែសញ្ញាទាំងនោះលេចចេញមកពេលខ្លះអាចហួសពេល។ ដូច្នេះហើយ នៅពេលដែលស្ត្រីយើងឃើញផ្នែកទាំងពីរនៃរាងកាយប្រែជាខ្មៅមានន័យថា សុខភាពស្បូនរបស់អ្នកកំពុងមានបញ្ហា ហេតុនេះសូមទៅព្យាបាលឱ្យបានឆាប់មិនដូច្នោះទេ អ្នកអាចនឹងស្តាយក្រោយ។
១. ស្នាមជាំខ្មៅដុំៗនៅជុំវិញក្រលៀន
មនុស្សភាគច្រើនមិនយល់ច្បាស់អំពីទីតាំងក្រលៀនឡើយ។ តាមពិតក្រលៀនមានទីតាំងស្ថិតនៅផ្នែកខាងក្រោមពោះនិងបាតភ្លៅ ហើយស្ត្រីជាច្រើនមិនបានអើពើអំពីសារៈសំខាន់នៃតំបន់នេះណាស់ ហើយកម្រសង្កេតនិងមិនយកចិត្តទុកដាក់លាងសម្អាតឱ្យបានត្រឹមត្រូវពេលងូតទឹក ។
តំបន់ក្រលៀនងាយនឹងបង្កើតជាតិពុលនិងបាក់តេរីណាស់ ព្រោះងាយបែកញើស និងកខ្វក់ហើយប្រសិនបើវាកកកុញនៅតំបន់នេះយូរពេក វានឹងប៉ះពាល់ខ្លាំងដល់សុខភាពរាងកាយ ។ ដូច្នេះហើយទើបអ្នកត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតតំបន់នេះឱ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។
ប្រសិនបើអ្នកបានសម្អាតតំបន់នេះយ៉ាងហ្មត់ចត់ហើយ តែនៅតែឃើញថាស្បែកនៅត្រង់តំបន់នោះឡើងជាខ្មៅជាំអ្នកត្រូវតែយកចិត្តទុកដាក់ព្រោះប្រហែលជាមានជាតិពុលជាច្រើននៅក្នុងស្បូនរបស់អ្នក ហើយកាកសំណល់មិនត្រូវបានបញ្ចេញឱ្យទាន់ពេលវេលា ដូច្នេះទើបវាជ្រាបចូលទៅក្នុងស្បែកដែលបណ្តាលឱ្យទៅជាខ្មៅជាំ។
មិនតែប៉ុណ្ណោះ ស្ថានភាពនេះក៏បញ្ជាក់ផងដែរថាស្បូនរបស់អ្នកត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដូច្នេះអ្នកត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យឱ្យបានទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់លើផ្នែកដ៏សំខាន់នេះរាល់ពេលងូតទឹក។
២. បបូរមាត់ឡើងខ្មៅ
ជាទូទៅបបូរមាត់របស់យើងដែលមានសុខភាពធម្មតានឹងមានពណ៌ផ្កាឈូក និងភ្លឺថ្លា។ នេះបង្ហាញថាស្ថានភាពផ្លូវចិត្តរបស់អ្នកមានសភាពល្អ ហើយស្បូនក៏មានសុខភាពល្អដែរ។
ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញថាមានពណ៌ខ្មៅ ដែលខុសប្លែកពីធម្មតានៅជុំវិញបបូរមាត់អ្នកត្រូវតែយកចិត្តទុកដាក់ឱ្យល្អិតល្អន់បន្តិច ព្រោះភាគច្រើននៃសញ្ញានេះគឺបណ្តាលមកពីភាពមិនធម្មតានៃសុខភាពស្បូន។
បបូរមាត់ខ្មៅអាចបណ្តាលមកពីខ្យល់ត្រជាក់ជាច្រើននៅក្នុងស្បូន។ កាលណាខ្យល់ត្រជាក់ចូលក្នុងស្បូនច្រើនវានឹងធ្វើឱ្យស្បូនមិនអាចបញ្ចេញជាតិពុល និងសម្អាតរបស់ទាំងនោះចេញ យូរៗទៅ វានឹងគរច្រើនឡើងៗហើយប៉ះពាល់ដល់សុខភាព ជាពិសេសគឺស្បូន៕