សម្ដេចតេជោ ជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ

ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកកើតកូវីដ និងត្រូវបានតម្រូវឲ្យធ្វើតេស្ដរកកូវីដ ព្រមទាំងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។

ប្រសាសន៍ដែលបានលើកឡើងក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ៖ ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។

ការប្រជុំទាំងអស់ដែលត្រូវបានគ្រោងទុកនឹងត្រូវបានលុបចោលក្នុងកំឡុងពេលដែលសម្ដេចតេជោ កំពុងក្នុងពេលនៃការធ្វើចត្តាឡីស័កនេះ ជាពិសេសនោះគឺកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស ដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។

ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែសម្ដេចតេជោ នៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង៕