លោក ប្រាបូវូ ដែលជាបេក្ខជនប្រជាធានាធិបតី ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រកួត យកតំណែងប្រធានាធិបតីជាមួយ លោកប្រធានាធិបតីបច្ចុប្បន្ន លោក ចូកូ វីដូដូ (Joko Widodo) នៅក្នុងការបោះឆ្នោត ប្រធានាធិបតី ខែមេសាឆ្នាំ 2019 ខាងមុខ។
លោក ប្រាបូវូ ស៊ូបៀនតូ (Prabowo Subianto) បានប្តេជ្ញាជំរុញកំណែទម្រង់ឲ្យមាន រដ្ឋាភិបាលស្អាតស្អំ និងមិនប្រព្រឹត្តអំពើពុករលួយ ដើម្បីទាក់ទាញការវិនិយោគ។
លោកប្រាបូវូ និយាយថា "អំពើពុករលួយ ក្នុងឥណ្ឌូនេស៊ី គឺដូចជាជម្ងឺមហារីក ដំណាក់កាលទី៤"។ នេះជាការថ្លែងរបស់លោក ដល់អ្នកដឹកនាំអាជីវកម្មក្នុងព្រឹត្តិការណ៍ The Economist's World នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារទី 27 ខែវិច្ឆិកា ឆ្នាំនេះ។
លោកបានបន្តថា "ប្រសិនបើខ្ញុំជាប់ឆ្នោតការព្រួយបារម្ភ ចំបងនិងការចង់បានរបស់ខ្ញុំ នឹងបង្កើតឲ្យមានប្រជាធិបតេយ្យ សម្អាតការិយាធិបតេយ្យ និងបង្កើតរដ្ឋាភិបាលស្អាតស្អំ ហើយខ្ញុំគិតថា នេះជាបរិយាកាសល្អបំផុត សម្រាប់អាជីវកម្ម"៕