ប្រាកដណាស់មានភ្នាក់ងារដែលមិនល្អ គ្មានក្រមសីលធម៌ ដែលតែងចង់បិទផ្លូវខ្លួនឯង តែសម្រាប់អ្នកជំនាញ និងភ្នាក់ងារពិតប្រាកដ នឹងអាចធ្វើឲ្យអ្នកចំណេញ ទាំងពេលវេលា និងបង្កើនចំណូលទ្វេដង។
ហេតុផលខាងក្រោមនេះអាចឲ្យម្ចាស់គម្រោង ពិចារណាថា ហេតុអ្វីត្រូវជួលក្រុមហ៊ុនឬ ភ្នាក់ងារដែលមានជំនាញច្បាស់លាស់ ដោយការបង់ថ្លៃកម្រៃសេវា?
១. មានបណ្ដាញនិងអតិថិជនច្រើន៖ ភ្នាក់ងារអចលនទ្រព្យបានឆ្លងកាត់បទពិសោធន៍ច្រើន ក្នុងការទិញលក់ ជួបជាមួយអតិថិជនជាប្រចាំ បង្កើតបានជាទំនុចចិត្តច្រើន នេះជាការបង្កើតនូវបណ្ដាញអ្នកទិញអ្នកលក់ អតិថិជនធំៗ ដ៏ច្រើនក្នុងដៃ។ ក្រៅពីនេះ ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យតែមួយឬក្នុងសមាគម ច្រើនមានការជួយផ្ដល់នូវសេវាទៅវិញទៅមក ក្នុងតំបន់ខុសៗគ្នា។
២. មានជំនាញច្បាស់លាស់៖ ភ្នាក់ងារអចលនទ្រព្យ ច្រើនទទួលបានការបណ្ដុះបណ្ដាល និងមានការទទួលស្គាល់ ផ្ដល់ជាអាជ្ញាប័ណ្ណពីក្រសួង ដូច្នេះភ្នាក់ងារ នឹងអាចផ្ដល់ប្រឹក្សាយោបល់ដល់អ្នក ប្រកបដោយក្រមសីលធម៌ មានវិធីសាស្រ្ដផ្សេងៗ ក្នុងការកំណត់តម្លៃ (ការវាយតម្លៃទ្រព្យ គួរលក់ក្នុងតម្លៃទីផ្សារ ឬក្រោមតម្លៃទីផ្សារ)វិធីសាស្រ្ដផ្សព្វផ្សាយ វិធីសាស្រ្ដលក់ ជាពិសេសគឺវិធីសាស្រ្ដក្នុងការចរចារ (Close Deal) ដើម្បីអាចលក់ទៅតាមពេលវេលា និងភាពចាំបាច់របស់ម្ចាស់គម្រោង។
ចំនុចនេះ ម្ចាស់គម្រោងអាចសួរខ្លួនឯងថាទីផ្សារនៅឯណា លក់ក្នុងតម្លៃប៉ុន្មាន លក់បែបណាបានដាច់ ចរចារបែបណាទើបបានតម្លៃខ្ពស់?
៣. ចំនេញពេលវេលានិងគ្មានការរំខានច្រើន៖ ភ្នាក់ងារ បានរំលែកយកចំនុចរំខាននេះ ពីម្ចាស់ទ្រព្យ មកធ្វើការដោយផ្ទាល់ជាមួយអ្នកទិញ(ភ្ញៀវ) ដូចជាការសាកសួរព័ត៌មានជាដើម ហើយម្ចាស់គម្រោង នឹងអាចមានពេលវេលាច្រើន ដើម្បីប្រកបអាជីវកម្មផ្សេង ឬសិក្សាពីឳកាសគម្រោងថ្មីទៀត។ភ្នាក់ងារ ត្រូវទទួលបានកម្រៃជើងសារ ដូច្នេះ គាត់ខិតខំបំពេញការងារនេះ ដើម្បីជាប្រយោជន៍ដល់ម្ចាស់គម្រោង នោះគាត់នឹងបានកម្រៃតាមលទ្ធផលដែលគាត់បានធ្វើ។
៤. ដំណើរការឯកសារទិញលក់៖ ភ្នាក់ងារអចលនទ្រព្យ ជាអ្នកសម្របសម្រួលតាមផ្លូវច្បាប់ រហូតដល់ដំណើរការទិញ-លក់ បានចប់សព្វគ្រប់។
ក្នុងចំនុចនេះ ភ្នាក់ងារអចលនទ្រព្យភាគច្រើន សុទ្ធតែមាន មេធាវីផ្ទាល់ផ្ទាល់ជួយ លើនីតិវិធីផ្លូវច្បាប់ ការពារផលប្រយោជន៍ម្ចាស់គម្រោង ដើម្បីធ្វើការដោះស្រាយនៅពេលការទិញលក់ មានភាពមិនប្រក្រតីណាមួយកើតឡើងជៀសបាន នូវការខាតប្រយោជន៍។ ក្រៅពីនេះ ភ្នាក់ងារនិងធនាគារ គឺជាដៃគូជិតស្និត ក្នុងការប្រកបរបនេះជាមួយគ្នា ក្នុងដំណើររត់ឯកសារចាំបាច់ ការទិញលក់ដែលប្រើកម្ចី ឬការបង់រំលោះ។
តើលោកអ្នកមានអ្វីចង់ចែករំលែកបន្ថែម? សូមចូលរួម និងទំនាក់ទំនងមកយើងខ្ញុំ