គម្រោងការពារច្រាំងព្រែកអន្លង់គគី​ ខេត្តកំពង់ចាម ជំហានទី២សម្រេចបាន ៥០ភាគរយ

ខេត្តកំពង់ចាម៖ ការអនុវត្តគម្រោងការពារច្រាំងព្រែកអន្លង់គគី​ ដែលស្ថិតក្នុងខេត្តកំពង់ចាម ប្រវែង​ ៤៩៥ម៉ែត្រ​ សម្រេចបាន​ប្រមាណ​ ៥០%​ ហេីយ​ នេះបើតាមការបញ្ជាក់ពីមន្រ្តីជំនាញ ក្រសួងធនធានទឹកនិងឧតុនិយម។

នាថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ២០២១ ក្នុងដំណើរនៃការចុះពិនិត្យការអនុវត្តន៍ការងារ ដែលមាន ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេ​សាប​ លោក ហ៊ុន​ សុទ្ធី​ និងលោក​ ស៊ុយ​ សុវណ្ណ​ លើគម្រោងការពារច្រាំងព្រែកអន្លង់គគី​ ប្រវែង​ ៤៩៥ម៉ែត្រ​ ជំហានទី​២​ ស្ថិតនៅ​ឃុំព្រែកកុយ​ និងឃុំស្តៅ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ និងបានបញ្ជាក់ថា លទ្ធផលការងារសម្រេចបាន ៥០%ហើយ។

ការការពារ​ច្រាំង​ព្រែកនេះ​ គឺ​ រៀបចំការពារជេីងទេរ​ដោយប្រេី​ប្រអប់ថ្ម​ (Gabion Box) និងចាក់ដីបំពេញ​ ដេីម្បីធ្វេីជាផ្លូវអាចធ្វេីដំណេីរបានឡេីងវិញ​នៅក្នុងភូមិឃុំ​ ក្នុងភូមិសាស្ត្រ​នេះ។ 

សូមជម្រាបជូនដែរថា គម្រោងនៃការងារសាងសង់នេះ​ បានចាប់ផ្តេីមពីថ្ងៃទី​២១​ ខែមេសា​ ឆ្នាំ២០២១​ នឹង​អាចបញ្ចប់នៅ​ចុងខែកក្កដា​ ឆ្នាំ២០២១ ខាងមុខនេះ​៕