ទស្សនៈល្អៗ ពីកំពូលមនុស្ស និងមេទ័ព ក្នុងរឿងសាមកុក របស់ចិន

សាមកុក ជារឿងប្រវត្តិសាស្រ្ដរបស់ចិន

ដែលបង្កប់ដោយយុទ្ធសាស្រ្ដសង្គ្រាម និងទស្សនៈល្អៗ សម្រាប់លោកអ្នក ប្រើប្រាស់ មិនថាក្នុងសង្គម ក៏ដូចជា អាជីវកម្ម ខាងក្រោមយើងខ្ញុំលើកយកឃ្លាល្អ ដែលមានបាននិយាយដោយតួអង្គសំខាន់ ក្នុងសាច់រឿងនោះ ៖

ខុង​មិញ - ទីប្រឹក្សា​របស់​លាវ​ប៉ី​៖ 

1. បើ​ស្លាប់​អាច​ដោះស្រាយ​បញ្ហា​បាន មនុស្ស​ខំ​រស់​ដើម្បី​អ្វី​! 
​2.សន្សឹមៗ បើទោះបី​មិនឆាប់​ឈ្នះ ក៏​មិន​បរាជ័យ​ដែរ​។ 

ឆាវ​ឆាវ - អ្នកគ្រប់គ្រង​នគរ​អ៊ូយ៖ 
1.​ ខ្ញុំ​សុខចិត្ត​ក្បត់​មនុស្ស​ក្នុង​លោកតែ​មិន​ឲ្យ​មនុស្ស​ក្នុង​លោក​ក្បត់​ខ្ញុំ​នោះទេ​។ 
​2​. តាំងពីដើម​មក ប្រើ​មនុស្ស ទុកចិត្ត​ទើប​ប្រើបើ​សង្ស័យ​មិន​ប្រើ​។ 
​3​. បរាជ័យ​មាន​អ្វី​គួរ​ឲ្យ​ខ្លាចតែ​អ្វីដែល​គួរ​ឲ្យ​នោះ គឺ​ចិត្ត​បរាជ័យ​។ 
4. មានកូនទាហានដែលភ័យស្លន់ស្លោរ ទោះរាប់ម៉ឺននាក់គ៏ឥតបានការ

ចូ​វ​អ៊ី - ​មេទ័ព​ធំ​របស់​នគរ​តុង​អ៊ូ៖ 

1.​បើ​ចង់​ឈ្នះសត្រូវ​យក​សត្រូវ​ធ្វើជា​គ្រូ 
​2​. ​បើ​ចង់​សួរ​គេ ត្រូវ​ដឹង​ចម្លើយ​របស់គេ​មុនចាំ​សួរ​!

3. ក្នុងទឹកល្អក់ ប្រាកដជាមានត្រីធំ


គួ​ន​អ៊ី ​- ​ប្អូន​ទី​២​របស់​លី​ប៉ី​៖ 

1.​ គុណធម៌ គឺសំខាន់​ជាង​ជីវិត​ទៅទៀត​


លូ​ស៊ូ - ទីប្រឹក្សា​នគរ​តុង​អ៊ូ ៖ 
1. សត្រូវ​ស្រួល​ទប់ទល់ហើយ​មិត្តភក្តិ​ក៏​ស្រួល​ទប់ទល់​ដែរ តែ​មនុស្ស​ដែលជា​មិត្ត​ផង និង​សត្រូវ​ផង គឺ​ពិបាក​ទប់ទល់​ខ្លាំងណាស់


ស៊ឺ​ម៉ា​អ៊ី - ទីប្រឹក្សាឆាវឆាវ​៖ 
1. ​ខ្ញុំ​ដក​ដាវ​តែមួយ​លើកតែ​ខ្ញុំ​សំលៀង​វា​១០​ឆ្នាំ​ហើយ​


ស៊ុន​ឈាន ​- អ្នកគ្រប់គ្រង​នគរ​តុង​អ៊ូ​៖

1. មានតែ​យើង​ខ្លាំង​ខ្លួនឯង​ទេ ទើប​អ្នកដទៃ​ព្រម​ជួយ​យើង​៕