ដើម្បីទទួលបានការអប់រំជាសកល និងកាន់តែទូលំទូលាយ ក្រមា សូមនាំយកនូវវិបសាយធំៗ ៤ដែលផ្ដល់ការអប់រំ និងបណ្ដុំនៃអ្នកជំនាញ ក្នុងការរៀបចំខ្លឹមសារ អត្ថបទ វីដេអូ ដែលលោកអ្នកអាចបង្កើនការឈ្វេងយល់បន្ថែម។ វិបសាយទាំងនេះ មានការពេញនិយមប្រើនៅទូទាំងពិភពលោក៖
វេបសាយ Edx គឺជា Online Platform មួយដែលអាចឲ្យអ្នកទាំងអស់គ្នារៀនអនឡាញបានដោយឥតគិតថ្លៃ ពីមហាវិទ្យាល័យល្បីៗនៅលើពិភពលោក ពីសាកលវិទ្យាល័យល្បីៗ ដូចជា Harvard, MIT ជាដើម។ នៅក្នុងវេបសាយនេះមានមុខវិជ្ជាជាច្រើនដែល អ្នកទាំងអស់គ្នាអាច ជ្រើសរើសបានដោយគ្រាន់តែចុះឈ្មោះហើយចុចពាក្យថា Audit Course នៅលើមុខវិជ្ជាណាមួយដែលអ្នកទាំងអស់គ្នាចង់រៀននោះគេនឹងអនុញ្ញាត្តឲ្យអ្នកទាំងអស់គ្នារៀនបានដោយឥតគិតថ្លៃ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាចង់បានCertificate បញ្ជាក់គេតម្រូវឲ្យអ្នកទាំងអស់គ្នាបង់លុយបន្ថែម។
២. Google Digital Garage
លោកអ្នកស្គាល់ពីGoogle ជាទូទៅ តែ Google Digital Garage មានសេវាផ្នែកអប់រំច្រើន នេះវាគឺជា Free Platform មួយដែលផ្ដោតសំខាន់លើការអប់រំផ្នែកបច្ចេកវិទ្យា និងអាចឲ្យអ្នកទាំងអស់គ្នារៀនពី Digital Marketing SEO និង SEM ការសរសេរកូដ និងមានការផ្ដល់វាសញ្ញាបត្រផងដែរ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតមិនត្រឹមតែរៀនដោយមិនបាច់បង់ប្រាក់ នោះទេ ថែមទាំងទទួលបាន Certificate ពី Google ទៀតផង។ ក្រៅពីនេះ Google Scholar សម្រាប់អ្នកឯកទេស ក្នុងការស្រាវជ្រាវផងដែរ។
Khan Academy គឺជា Online Platform ដែលអាចឲ្យអ្នកទាំងអស់គ្នារៀនបានដោយ ឥតគិតថ្លៃ តាំងពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ និងមានការពេញនិយមខ្លាំងលើContent ជាវីដេអូ លើបណ្ដាញ Youtube ។ ដូច្នេះប្អូនៗអនុវិទ្យាល័យ ឬវិទ្យាល័យ ណាដែលចង់រៀននៅផ្ទះបន្ថែមអាចរៀននៅលើ Platform នេះបានមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
Udemy គឺជា Online Platform ដែលមានមុខវិជ្ជាល្អៗជាច្រើនបង្រៀនសុទ្ធសឹងតែពីអ្នកជំនាញ។ នៅក្នុង Udemy អ្នកអាចជ្រើសរើស Free Course ក៏បានឬក៏ Paid Course ក៏បាន។ សម្រាប់ Paid Course គែតែងតែមាន Promotion ជាញឹកញាប់ដូច្នេះហើយវាមានតម្លៃធូរថ្លៃដែលយើងអាចទោញយកមករៀនបាន។
នៅក្នុង TED-ed អ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូអប់រំឬចំណេះដឹងទូទៅជាច្រើនដែលគេពន្យល់បែបរូបភាព ឬពន្យល់ពីវាគ្មិនល្បីៗខ្លីៗហើយងាយស្រួលយល់។
រាល់វីដេអូទាំងអស់ គឺឥតគិតថ្លៃដូច្នេះហើយយើងអាចចូលទៅមើលដោយសេរី ហើយថែមទាំងអាចជំនួយដល់ការស្តាប់ភាសាអង់គ្លេសរបស់យើងឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផង។
សរុបរួមមកវិញវេបសាយខាងលើទាំងអស់នេះ ជាវេបសាយដែលសិស្សានុសិស្សភាគច្រើននិយមចូលចិត្តប្រើប្រាស់ ព្រោះថា វាឥតគិតថ្លៃនិងមានសេវាកម្មក្នុងការប្រើប្រាស់ងាយស្រួលព្រមទាំងឆាប់រហ័សផងដែរ និងជាស្ថាប័នដែលមានទំនុកចិត្តខ្ពស់ដល់អតិថិជនជាអ្នកសិក្សា ៕