សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ភាពរីកចម្រើនបានក៏អាស្រ័យចេញពីហេតុដែលយើងបង្កើតឡើង។ ដូចនេះការប្រើប្រាស់វេលាឱ្យបានសមប្រកបជារឿងមួយដែលអ្នកអាចធ្វើបាន។ បទពិសោធខ្លះៗ ពីមនុស្សជាច្រើនក្រមាប៉ុស្ត៍ក៏សូមបង្ហាញនៅក្នុងសំណេរអត្ថបទខាងក្រោមនេះ៖
១. សកម្មភាពធ្វើ
មែនហើយកិច្ចការអ្វីក៏ដោយគឺតម្រូវឱ្យយើងចាប់ធ្វើវាមិនមែនមានត្រឹមតែក្តីស្រមៃហើយទុកវាចោលនោះទេ។ ហោចណាស់អ្នកត្រូវចាប់ផ្តើមធ្វើវាដោយមានភាពជឿជាក់ ហើយពេលខ្លះក៏មានអ្នកដែលមានក្តីស្រមៃដូចអ្នកដែរ ដូចនេះពួកគេនឹងអាចរួមដំណើរជាមួយអ្នកក្នុងការសាងក្តីស្រមៃនោះជារូបរាងឡើង។ ហេតុដូចនេះ ការចាប់ផ្តើមធ្វើគឺជារឿងត្រូវធ្វើលទ្ធផលចេញមកប៉ុណ្ណានោះ គឺជាការខិតខំព្យាយាមរបស់អ្នកដែលចំណុចនេះគឺចង់ឱ្យយើងផ្តោតលើសកម្មភាពជាជាងការគិតបានរួចស្រេចហើយមិនគូរឡើង។
២. ស្តាប់
ប្រាកដណាស់ការស្តាប់គឺជាធាតុចូលមួយដែលមានតម្លៃសម្រាប់ការរីកចម្រើន។ បើអ្នកមិនស្តាប់ ឬមួយរំលងហួស មិនបានយកចិត្តទុកដាក់ចំណុចជាអ្វីដែលថ្មីក៏មិនបានទទួលបានដែរ។ ដូចនេះការព្យាយាមស្តាប់ដោយការយកចិត្តទុកដាក់ និងយកមកពិចារណាឱ្យត្រឹមត្រូវតាមបរិបទដែលអ្នកមានគួរតែមាន។ អ្នកអាចរីកចម្រើនទៅមុខដោយសារការយកចិត្តទុកដាក់ពីចំណុចតូចៗនេះឡើងហើយនឹងឃើញពីប្រសិទ្ធិភាពដោយខ្លួនឯង។
៣. មើលបានគ្រប់ជ្រុងជ្រោយ
ចំណុចសំខាន់មួយផងដែរដែលធ្វើឱ្យយើងទៅមុខបានយូរអង្វែងនោះគឺការចេះសង្កេតឱ្យបានសព្វជ្រុងជ្រោយ។ ការសង្កេត នឹងធ្វើឱ្យអ្នករីកចម្រើនពិសេសទៅទៀតនោះគួររៀនមើលអ្វីៗឱ្យបានគ្រប់ជ្រុងជ្រោយមិនគួរមានព័ត៌មានតែមួយខាងរួចសម្រេចនោះទេ។ ព្យាយាមសង្កេតឱ្យបានសព្វតាមដែលអាចធ្វើបាននោះការសម្រេចរបស់អ្នកនឹងមានប្រសិទ្ធិភាព។
៤. ការធ្វើឱ្យអស់ពីចិត្តពីថ្លើម
សម្រាប់កិច្ចការដែលអ្នកជឿជាក់ក៏គួរធ្វើវាឱ្យអស់ពីសមត្ថភាព។ តាមបទពិសោធ អ្នកអាចស្វែងយល់ថាអ្វីដែលអ្នកជឿជាក់ និងជារឿងល្អត្រឹមត្រូវគឺនឹងគ្មានអ្វីមកជាឧបសគ្គអ្នកបានឡើយ។ ព្យាយាមធ្វើកិច្ចការដែលអ្នកបានដៅទុកដែលអ្នកបានយល់ និងឯកភាពថាពិតជាត្រឹមត្រូវនិងសម្រេចថាត្រូវធ្វើនោះឱ្យហើយដូចនេះសកម្មភាពនឹងចេញមកដោយភាពត្រឹមត្រូវ ហើយភាពរីកចម្រើននឹងមកប្រាប់អ្នកដោយខ្លួនឯងព្រោះអ្នកជាមនុស្សសំខាន់នៃលទ្ធផលនោះ៕