ប្រភេទ Detox Drink ៥យ៉ាងដែលមានឥទ្ធិពលខ្លាំងក្នុងការកំចាត់ជាតិពុលពេញរាងកាយ

បច្ចុប្បន្នមនុស្សគ្រប់ៗគ្នាទទួលទានអាហារនិងភេសជ្ជៈដែលពោរពេញទៅដោយសារធាតុ

គីមីយ៉ាងច្រើនលើកលប់ពីមួយថ្ងៃទៅមួយថ្ងៃ។ហេតុដូច្នេះតើអ្នកមានដឹងថា គួរធ្វើយ៉ាង ណាដើម្បីកំចាត់នូវសារធាតុអាក្រក់ចេញពីរូបរាងកាយបានល្អ?ថ្ងៃនេះក្រុមការងារ ខ្មែរប៉ុស្ពិ៍នឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នានូវប្រភេទDetox Drink ៥យ៉ាងដែលមានឥទ្ធិពលខ្លាំងក្នុងការកំចាត់ជាតិពុលពេញរាងកាយ។

១. ប្រភេទ Detox Drinkដែលធ្វើចេញពីផ្លែក្រូចចិន

ចំពោះប្រភេទទីមួយនេះគឺមានលក្ខណៈងាយស្រួលបំផុតដោយអ្វីដែលអ្នកត្រូវមាន គឺផ្លែក្រូចចិន ១ផ្លែ ទឹកឃ្មុំ ២ស្លាបព្រាបាយ ទឹកសុទ្ធ៥០០មីលីត្រ និងដបទឹកថ្លាមួយដប។ ក្នុងនោះផងដែរអ្នកត្រូវរក្សាវាទុកក្នុងដបរយៈពេល ៥ទៅ ៨ម៉ោង ទើបអាចយកផឹកបាន។

២. ប្រភេទ Detox Drinkដែលធ្វើចេញពីផ្លែត្រសក់ និងក្រូចឆ្មារ

ចំពោះប្រភេទទីពីរនេះគឺតម្រូវឲ្យអ្នកមានរបស់របរដូចជា ផ្លែត្រសក់ ២ផ្លែ ផ្លែក្រូចឆ្មារ ១ផ្លែ ទឹកឃ្មុំ២ស្លាបព្រាបាយ និងទឹកសុទ្ធ ៥០០មីលីត្រ។ ក្នុងនោះផងដែរអ្នកត្រូវរក្សាវាទុកក្នុងដបរយៈពេល៥ ទៅ ៨ម៉ោង ទើបអាចយកផឹកបាន។

៣. ប្រភេទ Detox Drinkដែលធ្វើចេញពីផ្លែក្រូចឆ្មារ និងផ្លែខ្ញី

ចំពោះប្រភេទទីបីនេះគឺតម្រូវឲ្យអ្នកមានរបស់របរដូចជា ផ្លែក្រូចឆ្មារខ្វិន ១ផ្លែ ទឹកឃ្មុំ ២ស្លាបព្រាបាយផ្លែខ្ញី ១ ផ្លែ និងទឹកសុទ្ធ ៥០០មីលីត្រ។ ក្នុងនោះផងដែរអ្នកត្រូវរក្សាវា ទុកក្នុងដបរយៈពេល៥ ទៅ ៨ម៉ោង ទើបអាចយកផឹកបាន។

៤. ប្រភេទ Detox Drinkដែលធ្វើចេញពីផ្លែឪឡឹក

ចំពោះប្រភេទទីបួននេះគឺតម្រូវឲ្យអ្នកមានរបស់របរដូចជា ផ្លែឪឡឹកតូច ១ផ្លែ ទឹកឃ្មុំ ២ស្លាបព្រាបាយនិងទឹកសុទ្ធ ៥០០មីលីត្រ។ ក្នុងនោះផងដែរអ្នកត្រូវរក្សាវា ទុកក្នុងដបរយៈពេល ៥ ទៅ៨ម៉ោង ទើបអាចយកផឹកបាន។ 

៥.  ប្រភេទ Detox Drink ដែលធ្វើចេញពីផ្លែប៉ោមនិងផ្លែក្រូចចិន

ចំពោះប្រភេទទីប្រាំនេះគឺតម្រូវឲ្យអ្នកមានរបស់របរដូចជា ផ្លែប៉ោម ១ផ្លែ ទឹកឃ្មុំ ២ស្លាបព្រាបាយផ្លែក្រូចចិន ១ផ្លែ និងទឹកសុទ្ធ ៥០០មីលីត្រ។ ក្នុងនោះផងដែរអ្នកត្រូវរក្សា វាទុកក្នុងដបរយៈពេល៥ ទៅ ៨ម៉ោង ទើបអាចយកផឹកបាន។