សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
សកម្មភាពប្រចាំថ្ងៃទម្លាប់ប្រចាំថ្ងៃនឹងជាអ្នកកំណត់ជោគវាសនារបស់យើង ហេតុដូចនេះការពិនិត្យមើលពីសកម្មភាពជារឿយៗគឺជារឿងដែលយើងត្រូវធ្វើ។ សកម្មភាពជាបទពិសោធខ្លះសម្រាប់លទ្ធផលថ្មីដែលយើងចង់បាន និងចង់កែប្រែបានបង្ហាញដូចខាងក្រោម៖
១. មិនថាកំហុសខ្លះៗដែលអ្នកធ្លាប់បានធ្វើដោយអចេតនា ឬដំណើរជីវិតអ្នកទៅមុខសន្សឹមៗក៏ដោយអ្នកនៅតែដើរឆ្ពោះទៅមុខជាជាងការនៅស្ងៀមមិនធ្វើអ្វីសោះ។
២. ស្រលាញ់ពេញចិត្តនូវអ្វីដែលអ្នកកំពុងតែមាន។ ទទួលនូវអ្វីដែលអ្នកសមនឹងទទួលយក។ ផ្តល់ឱ្យនូវអ្វីដែលជាសមត្ថភាពដែលអ្នកអាចឱ្យបាន។ នឹងចាំថា អ្វីៗជាដំណើរធម្មជាតិតាមសច្ចភាព ឬភាពពិតប្រាកដរបស់វា។
៣. យើងត្រូវរៀនជ្រើសរើសនូវអ្វីដែលជាគំនិតរបស់យើង។ បើសិនជាចង់ឱ្យគំនិតនោះកើតឡើងគឺផ្តើមធ្វើវាទៅប៉ុន្តែត្រូវចាំថាវាគឺជារឿងត្រឹមត្រូវ។
៤. ធ្វើអ្វីដែលអ្នកស្រលាញ់និងសប្បាយចិត្តមិនប៉ះពាល់ដល់អ្នកដទៃ។ ហើយមិនសំខាន់ថាអ្នកដទៃគិតយ៉ាងណាចំពោះអ្នកជារឿងល្អគួរធ្វើឱ្យហើយ។ ក្តីសុខសុភមង្គលគឺជាជម្រើសរបស់អ្នកហើយជីវិតមិនគួរប្រើប្រាស់ក្នុងអំពើគ្មានគុណធម៌ ឬរឿងមិនល្អមកដឹកនាំមុខនោះទេ។
៥. បើសិនអ្នកស្មោះត្រង់ចំពោះខ្លួនឯងដូចនេះគួររៀនចាកចេញពីភាពងាយស្រួលខ្លះទៅឆ្លងកាត់រឿងរ៉ាវខ្លះៗ។ ជីវិតអ្នកនឹងបានប្រសើរឡើងនៅពេលអ្នករៀនសម្រេចចិត្តធ្វើនាឱកាសណាមួយឬជួបបញ្ហាណាមួយ។ បញ្ហាក្នុងជីវិតនឹងជួយឱ្យអ្នករឹងមាំហើយកុំបោះបង់ខ្លួនឯងចោលឱ្យសោះអ្នកពិតជារកឃើញតម្លៃរបស់អ្នក។
៦. អ្វីដែលអ្នកមិនទាន់មានមិនមែនជាបញ្ហាត្រូវផ្តោតនោះទេ។ គួររីករាយនឹងអ្វីដែលអ្នកមានហើយក៏ត្រូវប្រឹងប្រែងបន្តសម្រាប់អនាគតអ្នកលទ្ធផលនឹងបានមកពីអ្វីដែលមានជាមូលដ្ឋានគួបផ្សំនឹងការប្រឹងប្រែងរបស់អ្នកនោះ។ ទទួលយកវាដោយសប្បាយចិត្តព្រោះជីវិតមនុស្សម្នាក់ៗមិនដូចគ្នាឡើយ ដូចនេះការប្រឹងប្រែងរបស់អ្នកគឺអ្នកផ្ទាល់ជាអ្នកអបអរសាទរខ្លួនអ្នកដោយភាពរីករាយ និងក្តីសង្ឃឹម៕