៥វិធីអាចជួយអ្នក ដើម្បីសម្រេចក្តីស្រមៃឲ្យឆាប់បាន

នរណាក៏មានសេចក្តីស្រមៃសម្រាប់ជីវិតរបស់ខ្លួនផងដែរ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចសម្រេច តាមបំណងប្រាថ្នារបស់ខ្លួនទៅតាមពេលវេលាកំណត់។ យ៉ាងណាមិញថ្ងៃនេះយើងនឹងធ្វើការចែករំលែក អ្នកទាំងអស់គ្នាពីរបៀបដែលអាចឲ្យអ្នកឆាប់សម្រេចគោលដៅក្នុងជីវិតរបស់ខ្លួន។

១.រៀបចំផែនការឲ្យបានត្រឹមត្រូវ និងល្អត់ល្អន់

មានសេចក្តីស្រមៃអ្នកក៏ត្រូវសកម្មភាពយ៉ាងល្អត់ល្អន់ផងដែរ ព្រោះថារាល់សេចក្តីស្រមៃមិនថាតូច ឬធំតែងតែអាចសម្រេចទៅបានតាមរយៈសកម្មភាព មិនមែនត្រឹមតែគិតស្រមៃម្នាក់ឯងនោះឡើយ។ ឧទាហរណ៍:រៀបចំផែនការដោយសរសេរកំណត់ហេតុប្រចាំថ្ងៃ ឬសរសេរកំណត់ហេតុ ប្រចាំខែជាដើម។

២.កាត់បន្ថយការប្រើប្រាស់ បច្ចេកវិទ្យាបណ្តាញសង្គមច្រើនពេក

បច្ចុប្បន្ននេះ បច្ចេកវិទ្យានៃការបង្កើតថ្មីមានការកើតមានឡើងជារៀងរាល់ថ្ងៃ។ ពេលខ្លះអ្នកអាច នឹងចំណាយពេលវេលាច្រើនពេកទៅលើបណ្តាញសង្គមជាហេតុធ្វើឲ្យអ្នកត្រូវខាតបង់ ពេលវេលាជាមួយអ្វីដែលអត់ប្រយោជន៍ជាច្រើន។ ឧទាហរណ៍ការបិទសម្លេងរំខាន ការផ្ញើសាររបស់ទូរស័ព្ទ ឬការមិនចូលរួមកម្មវិធីមិនសូវសំខាន់ជាដើម។

៣.ការតាំងចិត្តយ៉ាងមុតមាំ

ក្រៅពីការអនុវត្តនៃប៉ុន្មានចំណុចខាងលើ អ្នកក៏ត្រូវមានការតាំងចិត្តឆន្ទៈ និងការគិតពិចារណាឲ្យបាន គ្រប់ជំហាន។ ឧទាហរណ៍: ការតាំងចិត្តថាធ្វើការងារឲ្យហើយ ទើបអាចប្រើប្រាស់បណ្តាញសង្គមបាន ឬបរិភោគអាហារឲ្យបានទៀងពេលនិងផឹកទឹកឲ្យបានគ្រប់គ្រាន់ជាដើម។

៤.ការផ្តល់រង្វាន់ដល់ខ្លួនឯង

រាល់ថ្ងៃនេះមនុស្សម្នាក់ៗបានព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រនិងធ្វើការឲ្យបានល្អឆាប់ រហ័សជារៀងរាល់ថ្ងៃ។បើទោះបីជាពេលខ្លះការងាររបស់អ្នកមានសភាពលំបាក និងពិបាកខ្លាំងប៉ុណ្ណាក៏ដោយ។

ឧទាហរណ៍:ទិញការ៉េមមួយដើម ដើម្បីបរិភោគ ឬបរិភោគអាហារថ្មីៗ ឆ្ងាញ់ៗ ប្លែកៗ នៅពេលធ្វើ ការងារដែលខ្លួនបានកំណត់ហើយរួចរាល់ជាដើម។

៥.រាល់កិច្ចការងារនីមួយៗ អ្នកត្រូវចេះកំណត់កាលបរិច្ឋេទឲ្យបានត្រឹមត្រូវ

មានថ្ងៃផុតកំណត់សម្រាប់ការងារមួយៗ ដែលអ្នកធ្វើទោះបីជាការងារនោះត្រូវបានរៀប រៀងដោយអ្នកក៏ដោយ។ ឧទាហរណ៍ អ្នកត្រូវទៅផ្សារនោះត្រូវតែមានពេលផុតកំណត់ដូចជាម៉ោង ថ្ងៃជាដើមសម្រាប់ខ្លួនឯង៕