រដ្ឋបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតឲ្យផ្សាយស្រាបៀរតាមផ្ទាំងប៉ាណូនៅទូទាំងខេត្ត

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានណែនាំមិនអនុញ្ញាតឲ្យមាន ការដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទនៅទូទាំងខេត្ដ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងលើកកម្ពស់សោភ័ណភាពនៅតាមទីសាធារណៈ។ 

ក្នុងកិច្ចប្រជុំកាលពីថ្ងៃ ១៩ឧសភា ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាទៅដល់មន្ទីរពាក់ព័ន្ធដើម្បីរុះរើចេញជាបន្ទាន់ នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វ ផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ខណៈអ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រ ចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ ។ 

ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការរុះរើចេញស្លាកប៉ាណូជាបន្ទាន់នេះ ខណៈដែលស្រាបៀរធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ បង្កឱ្យមានហិង្សាក្នុងគ្រួសារ ជាពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយវិធាន ការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងយន្តការនេះ បានទទួលការគំាទ្រពីគ្រប់មជ្ឈដ្ឋានទំាងប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលនេះ គឺជាគំរូមួយដ៏ល្អ ធានាបានសុខភាព សណ្តាប់ធ្នាប់នៅក្នុងសង្គម៕