សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
មនុស្សប្រុសស្រី ប្រាកដណាស់គឺខុសគ្នាទាំងរូបរាងកាយសូម្បីតែអត្តចរិតក៏ខុសគ្នាឆ្ងាយដែរ។ នៅក្នុងទំនាក់ទំនងស្នេហា មនុស្សស្រីអាចសង្កេតឃើញចំណុចដូចខាងក្រោមនេះ ដែលអ្នកអាចគិតថាជារឿងតូចតាច ប៉ុន្តែផ្អែកទៅតាមការស្ទង់មតិ និងស្រាវជ្រាវនានាគឺបង្ហាញសឹងដូចគ្នាថាចំណុចតូចៗនេះ អាចជារឿងមិនសំខាន់សម្រាប់មនុស្សស្រីប៉ុន្តែមនុស្សប្រុសចាត់ទុក និងឱ្យតម្លៃវាជារឿងសំខាន់។ ដូចនេះ ក្រមាប៉ុស្ត៍សូមលើកយកចំណុចនោះមកបង្ហាញទុកជាការពិចារណា និងជាប្រយោជន៍សម្រាប់ទំនាក់ទំនងស្នេហាឱ្យបានប្រសើរនៃការស្វែងយល់ពីភាពខុសគ្នានៃ អត្តចរិតគូភាគីនេះឯង។
១.ការសួរយោបល់ ឬសុំអនុញ្ញាតជាមុនមុនធ្វើអ្វីមួយ ជារឿងតូច ប៉ុន្តែសម្រាប់ពួកគេគឺមានន័យខ្លាំងពិសេសចំពោះគាត់គឺជាការគោរពមួយ និងជាសុជីវធម៌មួយដ៏ល្អប្រសើរ។
២.“ថ្ងៃនេះជួបបញ្ហាអីមែនទេ? អារម្មណ៍បងមិនល្អឬ? ឬមួយ "ថ្ងៃនេះមានរឿងអីនៅកន្លែង(ការងារ/រកស៊ី)មែនទេ?" សំនួរខ្លីៗមែនប៉ុន្តែនៅពេលជួបបញ្ហា ឬរឿងណាមួយខ្លាំងអ្នកអាចសង្កេតឃើញថាគាត់នៅតែញញឹម (ភាពរឹងមាំមិនឱ្យអ្នកដឹង) ញញឹមគឺព្រោះអ្នកជាមនុស្សជាទីស្រលាញ់របស់គេបើទោះជាជួបរឿងមិនល្អក្នុងថ្ងៃនេះក៏ដោយ។
៣.មនុស្សប្រុសច្រើនមិនចូលចិត្តការប្រៀបធៀបរូបគេទៅនឹងបុរសៗផ្សេងនោះទេហើយក៏ច្រើនមិនចូលចិត្តឱ្យអ្នកប្រៀបធៀបរូបអ្នកទៅនឹងមនុស្សស្រីផ្សេងផងដែរព្រោះគេយល់ថា អ្នក និងរូបគេ គឺតែងជាមនុស្សពិសេសជានិច្ច។
៤.ការធ្វើមិនអើពើ ឬរវល់នឹងគេ ដោយគ្មានហេតុផលអ្នកអាចគិតថាមិនអីប៉ុន្តែសម្រាប់ពួកគេគឺដូចយកបន្លាមកចាក់គេដូច្នេះឯង។ ព្រោះថា មនុស្សប្រុសនឹងស្តីបន្ទោសខ្លួនឯងដែលគេអាចយល់ច្រលំថារូបគេបានធ្វើបាបចិត្តអ្នកដោយមិនដឹងខ្លួន។ ដូចនេះ ការលេងបែបនេះមនុស្សប្រុសដែលស្រលាញ់អ្នកគឺជាអ្នកពិបាកចិត្តខ្លាំង។
៥.មនុស្សប្រុសក៏ស្អប់ពាក្យកុហកដូចតែមនុស្សស្រីដែរទោះបីពេលខ្លះអ្នកកុហកដើម្បីកុំឱ្យគេពិបាកចិត្តក៏ដោយ។ចំណុចខ្លះជាជីវិតគូរឿងដែលមិនគួរលាក់បាំង ក៏គួរប្រាប់រឿងរ៉ាវឱ្យគ្នាបានដឹងព្រោះថារឿងខ្លះមនុស្សប្រុសច្រើនគិតច្រើនហើយពេលខ្លះពិបាកក្នុងខ្លួនគាត់ទៀតផងដែលអាចផ្តល់ផលល្អក់កករនឹងគ្នានៅពេលក្រោយ។
៦.នៅពេលអ្នកពាក់ ឬស្លៀកពាក់អ្វីដែលគាត់ចូលចិត្តនិងស្រលាញ់សម្រាប់អ្នក ឬមួយអ្នកសួរគំនិតគាត់អំពីការស្លៀកពាក់របស់អ្នកចំណុចទាំងនេះថ្វីត្បិតតែជារឿងតូចតាច ប៉ុន្តែក្នុងចិត្តមនុស្សប្រុសវិញគឺជារឿងធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅនិងស្រលាញ់អ្នកជាទីបំផុត។
៧.ពេលខ្លះបើអ្នកសម្គាល់ និងសង្កេតមើលគឺគាត់តែងធ្វើអ្វីឱ្យអ្នកសប្បាយចិត្តបើទោះជាវាពុំមែនជាចំណូលចិត្តរបស់គាត់ប៉ុន្តែគាត់ធ្វើនោះគឺដោយសារអ្នកបានសប្បាយចិត្តហើយគាត់ក៏រីករាយតាមក្រោយផងដែរ។ ដូចនេះ រឿងខ្លះអ្នកគួររៀនទទួលយកផងដែរថា ទោះបីពេលខ្លះភាគីម្ខាងទៀតធ្វើមិនសូវបានល្អឬមិនមែនជាចំណូលចិត្តគាត់ក៏ដោយព្រោះថាជីវិតគូ ការលើកទឹកចិត្តនិងការលះបង់ខ្លះសម្រាប់ភាគីមិនថាប្រុស ឬស្រី គឺជារឿងសំខាន់គួរមានទាំងសងខាង៕