ស្វែងយល់ពី ពាក្យច្បាប់មួយចំនួន ដែលគេនិយមប្រើក្នុងវិស័យអចលនទ្រព្យ(១)

សហព័ទ្ធ, កតិកាភេទ, អឌ្ឍសិទ្ធិ,ថ្លោះសិទ្ធិ, កម្មសិទ្ធិ, កម្មសិទ្ធិករ, ទ្រព្យសម្បត្តិសាធារណៈ, ទ្រព្យសម្បតិ្ត​ឯកជន

ខាងក្រោមនេះ យើងខ្ញុំលើកយកពាក្យច្បាប់មួយចំនួន ដែលនិយមប្រើ ហើយលោកអ្នកក៏ប្រហែកជាជួបប្រទ​ៈខ្លះៗ ក្នុងវិស័យអចលនទ្រព្យ ជាពិសេសក្នុងកិច្ចសន្យាទីញលក់ ដែលមេធាវី និងសុរិយោដីតែងតែនិយាយ៖

កម្មសិទ្ធិ៖ សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ។សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យ។

កម្មសិទ្ធិករ៖ ម្ចាស់កម្មសិទ្ធិលើទ្រព្យ និងមានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើទ្រព្យដែលជារបស់ខ្លួន។

ភោគៈ៖ សិទ្ធិដែលជនម្នាក់ៗមានលើទ្រព្យណាមួយ ជាបណ្ដោះអាសន្នមិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ។ ភោគៈជាពាក្យផ្ទុយនឹងកម្មសិទ្ធិដែលជាសិទ្ធិពេញបរិបូរណ៍របស់ជនម្នាក់ៗលើទ្រព្យណាមួយ។ ឯភោគីជាអ្នកទទួលភោគៈ។

កតិកាភេទ៖ កិរិយាបដិសេធកិច្ចសន្យាណាមួយដោយមកពីកិច្ចសន្យានោះមានវិការៈដល់ឬសគល់នៃការព្រមព្រៀគ្នា។ក្នុងទីនេះ កតិការភេទបានន័យថា បដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលនវត្ថុមានវិការៈអាថ៌កំបាំង។

ទ្រព្យសម្បត្តិសាធារណៈ៖ទ្រព្យដែលត្រូវរក្សាអោយគង់រូបតាមធម្មជាតិរបស់វាដើម្បីទុកឲ្យអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅ ដូចជា ស្ពាន ថ្នល់...។ល។ទ្រព្យទាំងអស់នេះ ស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ដូរ និងគ្មានកំណត់អាជ្ញាយុកាលទេ

ទ្រព្យសម្បតិ្ត​ឯកជន៖ ទ្រព្យរបស់សង្គមដែលមិនសំរាប់ឲ្យជនក្នុងសង្គមនោះ ប្រើប្រាស់ជាសាធារណៈទូទៅទេជាសម្បតិ្តដែលសង្គមអាចលក់ ដូរ ជួល និងធ្វើអំណោយបាន។

សហព័ទ្ធ៖ ប្ដីឬប្រពន្ធ ឬទាំំងប្ដីទាំងប្រពន្ធ

អឌ្ឍសិទ្ធិ៖ ដែលមានសិទ្ធិពាក់កណ្ដាលម្នាក់ដែលជារបស់ជនពីរនាក់និងជាព្រំនៃកម្មសិទ្ធិនៃជនទាំងពីរនាក់នោះផង។ ឧទាហរណ៍ ជញ្ជាំងអឌ្ឍសិទ្ធិគឺជញ្ជាំងរបស់ជនពីរនាក់ដែលមានផ្ទះជាប់គ្នា៕