សិង្ហបុរីបានអនុម័តការចាក់វ៉ាក់សាំងកូវីដសម្រាប់វ័យពី ១២ទៅ១៥ឆ្នាំ ខណៈករណីឆ្លងបន្តកើនឡើង

ប្រទេសសិង្ហបុរី៖ អាជ្ញាធរសិង្ហបុរី បានអនុម័តការប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់វ័យអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។

ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា ចាប់ផ្តើមពីថ្ងៃពុធទៅ កម្មវិធីចាក់វ៉ាក់សាំងនេះត្រូវបានពង្រីកដល់អ្នកដែលមានអាយុពី ៤០ ទៅ៤៤ ឆ្នាំ ហើយផ្នែកសុខាភិបាល នឹងពន្យារចន្លោះពេលសម្រាប់ចាក់លើកដំបូង និងលើកទី ២ ។

កាលពីមុន មានតែអ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាក់ថ្នាំ។ វ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុនម៉ូឌឺណា (Moderna) ត្រូវបានផ្តល់ជូនតែបុគ្គល ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

សូមជម្រាបដែរថា តួលេខចុងក្រោយការឆ្លងនៅសិង្ហបុរីសរុប អ្នកឆ្លង 61,651នាក់និង ជាសះស្បើយសរុប 61,134នាក់  និងស្លាប់31នាក់ ខណៈការឆ្លងកាលពីថ្ងៃ១៨ឧសភា មានចំនួន ៣៨នាក់ថ្មីទៀត។ 

គិតត្រឹមថ្ងៃទី ១៧ ខែឧសភាប្រទេសសិង្ហបុរី បានចាក់វ៉ាក់សាំងជាង ៣,៤ លានដូស។ យ៉ាងហោចណាស់មានមនុស្ស ១,៤ លាននាក់បានទទួលការចាក់ថ្នាំលើកទី ២៕ CNBC