៧ចំណុច អ្នកគួរស្វែងយល់ពីមនុស្សស្រី លើអត្តចរិតនេះ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ប្រាកដ​ណាស់​​យើង​គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​បើ​ទោះ​ជា​ ជា​គូ​សង្សារ​នឹង​គ្នា ឬ​មួយ​ជា​គូ​​ស្វាមីនិង​ភរិយា​ក៏​ដោយ គឺ​បុរសនិង​នារី​ខុស​គ្នា​ទៅ​លើ​អត្ត​ចរិក​ខ្លាំងនៅ​ពេល​ពួក​គេ​​​​នៅ​ជា​មួយ​​គ្នា​ហើយ​ចេះ​សង្កេត។ តាម​រយៈ​ចំណុច​ខ្លះ​ៗត្រូវ​បាន​លើក​ឡើង​ដូច​ខាង​ក្រោម​អំពី​អត្តចរិត​​តាម​ធម្មជាតិ​របស់​មនុស្ស​ស្រី​៖​​​

១. “បើ​សិន​ជា​នាង​សើច​ទោះ​បី​ជា​​​ទៅ​លើ​រឿង​តូច​តាចរឿង​ធម្មតា​ ឬ​ជា​រឿង​មិន​គួរ​ឱ្យ​សើចមាន​ន័យ​ថា​នាង​​មាន​អារម្មណ៍​ឯ​កា​ខ្លាំង​ក្នុង​ចិត្ត​របស់​នាង​"។

២. “ប្រ​សិន​បើ​នាង​ចង់​គេង​ច្រើនឃើញ​នាង​គេង​យូរ​ជាប់​រហូតមិន​​ស្វាហាប់​ គឺ​​អាច​មាន​ន័យ​ថានាង​កំពុង​​ពិបាក​ចិត្ត​រឿង​អ្វី​ម្យ៉ាង។ អ្នក​គួរ​យល់​ចិត្ត​នាងសួរ​នាំ​នាងយក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អ្វី​ដែល​នាង​ចង់​ប្រាប់​អ្នក​។"

៣. “បើ​អ្នក​សង្កេត​ឃើញ​នាង​និយាយ​តិច​និយាយ​លឿន នាង​ចង់​ប្រាប់​ថាគឺ​ជា​រឿង​ផ្ទាល់​ខ្លួននាង​មិន​ចង់​លើក​និយាយ​ច្រើន​អំពី​បញ្ហា​នោះ។"

៤. “បើ​សិន​នាង​យំប្រាកដ​ណាស់​ថា និង​ពុំ​មែន​ជា​នារី​ទន់​ខ្សោយ​នោះ​​ទេ។​"

៥. “បើ​សិន​ជា​នាង​ប្រែ​ជា​ឆាប់​ខឹង​សូម្បី​តែ​លើ​រឿង​ធម្មតា​មួយ​ចំនួននេះ​មាន​ន័យ​ថា​នាង​ត្រូវ​ការ​ក្តី​ស្រលាញ់​ពី​អ្នក​អ្នក​គួរ​​មាន​ពេល​ផ្តល់​​ឱ្យ​នាង​នូវ​ភាព​កក់​ក្តៅ​ និង​ក្តី​ស្រឡាញ់​ដល់​នាង​​ច្រើន​ជាង​មុន។​"


៦. “បើ​សិន​ជា​នាង​ស្ងៀម​ស្ងាត់និង​នៅ​បន្ត​ស្ងៀម​ស្ងាត់នេះ​មាន​ន័យ​ថា​មាន​អ្វី​មួយ​ធ្វើ​​បាប​ចិត្ត​នាង​​ឱ្យ​គ្រាំ​គ្រពិបាក​នឹង​និយាយ​។ ដូច​នេះអ្នក​នៅ​ក្បែរ​ក៏​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​នាង និង​រក​វិធី​ជួយ​ទាំង​ស្មារតី និង​លទ្ធភាព​ដែល​អាច​ជួយ​នាង​បាន​។"

៧. ”បើ​សិន​ជា​នាង​សុំ​ឱ្យ​អ្នក​ចេញ​ពី​នាងហើយ​ចង់​នៅ​ម្នាក់​ឯង​មាន​ន័យ​ថា​នាង​ត្រូវ​ការ​អ្នក និង​ភាព​កក់​ក្តៅ​ពី​អ្នក​​ជា​ចាំ​បាច់​ក្នុង​ពេល​វេលា​ពិបាក​នោះ។"