រាជធានីភ្នំពេញ៖ មានរយៈពេលមិនទាន់ដល់១០០ថ្ងៃពេញផង គិតពីថ្ងៃ ១០កុម្ភៈ មកដល់ត្រឹមយប់ថ្ងៃទី១៦ ខែឧសភា ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស ឆ្នាំ ២០២១ មានចំនួន 2, 082, 282 នាក់។
ក្នុងរបាយការណ៍ក្រសួងសុខាភិបាល អ្នកដែលស្ម័គ្រចិត្តចាក់សរុបមាន ២១៥០៣៤០នាក់ (ស្រ្ដី ៩៩៧០៣៦នាក់) ដែលក្នុងនោះ អ្នកដែលមិនត្រូវបានអនុញ្ញាតឲ្យចាក់ដោយសារតែបញ្ហាសុខភាពមានចំនួណ ៦៨០៥៨នាក់។ ចំនួននេះស្មើនឹង ២០.៨២ភាគរយ ក្នុងគោលដៅចាក់ដែលមាន ១០លាននាក់។