រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាសនៅសប្ដាហ៍នេះ (ពីថ្ងៃទី១៤ ដល់ ១៦ឧសភា) ដែលឃើញថា បណ្ដុំសម្ពាធទាប រួមជាមួយនឹងខ្យល់នីរតី ដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលមកលើកម្ពុជា។
ស្ថានភាពបែបនេះ អាចនឹងមានភ្លៀងលាយឡំ ជាមួយផ្គរ រន្ទះ ស្ទើរគ្រប់ទីកន្លែង និង ខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Shears ) ពី ១០-២០ ម៉ែត្រ ក្នុងមួយវិនាទី៕