រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីទិន្នន័យការចាក់វ៉ាក់សាំងត្រឹមថ្ងៃ១២ ឧសភា ទូទាំងប្រទេសមានដល់១៩.៤០% នៃចំនួនប្រជាជនដែលរំពឹងថានឹងត្រូវចាក់ ១០លាននាក់។ ចំនួនអ្នកបានចាក់វ៉ាក់សាំង= ១៩៣៩ ៧៧៣នាក់ និងអ្នកដែលមិនអាចចាក់បាន= ៦៨ ០៥៨នាក់។
សម្រាប់តែតួលេខនៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម នៅថ្ងៃទី១២ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៥៩,៥០១នាក់ ស្រី ៣២,៦៧០នាក់។ សរុប១២ថ្ងៃចាក់បានចំនួន ៥៥៥,៩០៨នាក់ ស្រី ២៩៩,៣១៣នាក់។
ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១១៣,០២៤នាក់ ខណ្ឌដង្កោ ចាក់បាន ១២៩,២៥៣នាក់ ខណ្ឌកំបូល ចាក់បាន ៩២,២៨៥នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨១,០៤៩នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ២៨,០០៣នាក់ និងខណ្ឌទួលគោក ចាក់បាន ១២,២៩៤នាក់។
សូមជម្រាបដែលថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៤លានដូស។