ពីរចំណុចសំខាន់ ដែលអ្នកគួរមាន ពេលធ្វើការងារជាក្រុមឱ្យសម្រេចគោលដៅ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការងារ​ជា​ក្រុម​ដើម្បី​ទៅ​សម្រេច​កិច្ច​ការ​មួយ​យ៉ាង​ហោច​ណាស់គឺ​ត្រូវ​មាន​ការ​សហការ​​គ្នា​ជា​ក្រុមហើយ​បូក​បន្ថែម​នឹង​ចំណុច​ពិសេស​ៗ​របស់​សមាជិក​ក្នុង​ក្រុម​ម្នាក់​ៗដែល​ធ្វើ​ឱ្យ​កិច្ច​ការ​​ក្រុម​មួយ​មាន​ដំណើរ​ប្រសិទ្ធិភាព។ ​តាម​រយៈ​ លោក​ស្រី​ Therese Huston ជា​​នាយ​ក​​វិទ្យា​ស្ថាន​ផ្នែក​កិច្ច​ការ​បង្រៀន និង​ការ​សិក្សា​​នៃ​សាកលវិទ្យាល័យ ​Seattle សហរដ្ឋអាមេរិកក៏​បាន​លើក​​ឡើង​ជា​​ចំណុច​សម្រាប់​ពិចារណា​​​ដើម្បី​ឱ្យ​កិច្ច​ការ​ងារ​ក្រុម​ដំណើរ​ការ​ល្អ​ដូច​ខាង​ក្រោម​នេះ​៖ ​

.អ្វី​ដែល​អ្នក​ខ្លាំង?

អាច​កំណត់​ភាព​ខ្លាំង​របស់​អ្នកដែល​អាច​សួរ​សំនួរ​ដូច​ជា​៖

  • តើ​​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត?

  • តើ​អ្វី​​​ដែល​អ្នក​បាន​ធ្វើ​រួច​ហើយ ប៉ុន្តែ​​នៅ​តែ​អាច​គិត​ថា នឹង​ធ្វើ​វា​ម្ត​ង​ទៀត ឬ​​បន្ត​ធ្វើ​វា​ទៀត បើ​មាន​ឱកាស​?

  • តើ​អ្នក​​ធ្លាប់​​បាន​សម្រេច​កិច្ច​ការ​ណា​មួយ ដែល​អ្នក​រំលឹក​មើល​វា​ដោយ​​សប្បាយ​ចិត្ត និង​រីក​រាយ​បន្ត​ធ្វើ​វា​ទៀត​?

  • ការងារ​ណា​មួយ​ដែល​អ្នក​ធ្វើ​ រហូត​មិន​បាន​មើល​​ម៉ោង​ មើល​ពេល​?

  • ការ​ងារ​ណា​ ដែល​អ្នក​​ធ្លាប់​បាន​បំពេញ​ ហើយ​គិត​ថា​វា​ជា​​ការងារ​​ល្អ​បំផុត​សម្រាប់​ខ្លួន​អ្នក?

ចំណុច​ៗ​ខាង​លើ​នេះគឺ​ជា​លក្ខណៈ​​សម្បត្តិ​ល្អ​ៗ​របស់​អ្នក​ក្នុង​ការ​បំពេញ​ការងារនិង​រួម​ទាំង​ជា​បុគ្គលិក​លក្ខណៈ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។


.អ្វី​ដែល​​អ្នក​ខ្លាំង​សម្រាប់​ក្រុម​​?

  • តើ​ចំណុច​ណា​ខ្លះ​ ដែល​អ្នក​ផ្សេង​ៗ​ធ្លាប់​​ប្រាប់​អ្នក ថា​​អ្នក​​បាន​កិច្ច​ការ​នោះ​បាន​យ៉ាង​ល្អ​ប្រសើរ​?

  • តើ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​ ដែល​អ្នក​បាន​សម្គាល់​ឃើញ​ពេល​បំពេញ​ការងារ?

  • តើ​កន្លែង​ណា ដែល​អ្នក​គិត​​ថា​អ្នក​បំពេញ​កិច្ច​ការ​​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​​ជា​រឿយ​ៗ​?

  • តើ​អ្វី​ដែល​អ្នក​ធ្លាប់​បំពេញ​កិច្ច​ការ​ងារ​នោះ ហើយ​គិត​ថា​វា​នឹង​​មាន​​​ផល​ល្អ​​នៅ​ពេល​អ្នក​ចាប់​ធ្វើ​​វា​ឡើង​​វិញ​នា​ពេល​​បច្ចុប្បន្ន​​នេះ​?

  • តើ​អ្វី​ដែល​អ្នក​គិត​ថា អ្នក​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ជាង​គេ បើ​ប្រៀប​នឹង​សមាជិក​​ឯ​ទៀត​នៅ​ក្នុង​ក្រុម​?

សម្រាប់​ខាង​លើ​នេះក្រោយ​ពេល​អ្នក​សម្គាល់​រួចអ្នក​នឹង​​អាច​ប្រើ​ប្រាស់​វា​សម្រាប់​ជា​ចំណែក​​រុញ​​ដំណើរ​ការងារ​ជា​ក្រុម​អ្នក​ឱ្យ​មាន​ប្រសិទ្ធិភាព​ទៅ​មុខ​៕