ផ្តើមថ្ងៃថ្មីពីក្នុងបន្ទប់គេង ដោយNote៦ចំណុចនេះ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មីសកម្មភាព​ថ្មីជា​រឿង​​ដែល​យើង​ម្នាក់​ៗ ​ធ្វើ​ដើម្បី​បំពេញ​មុខ​ងារ រក​ស៊ី ឬ​ធ្វើ​ដើម្បី​បំពេញ​គោល​ដៅ​​ជីវិត​របស់​យើង​។ យ៉ាង​ណា​មិញ ដើម្បី​​ឱ្យ​ការ​ផ្តើ​មថ្ងៃ​ថ្មី​នេះដោយ​មាន​ភាព​ស្វាហាប់ និង​ស្រស់​ស្រាយ​ជា​និច្ច​​​​​​ពិសេស​នា​ពេល​ផ្តើម​​ចេញ​ពី​​ព្រឹក​ព្រលឹមចំណុច​ដើម្បី​ទទួល​បាន​​បទ​ពិសោធ​នេះ​​​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​វិធី​ជា​ចំណុច​​ៗ​ដូច​ខាង​ក្រោម​៖​​​​

.មាន​​ផ្កា​ស្រស់​ៗ​ក្បែរ​កន្លែង​គេង

អ្នក​ចិត្ត​សាស្រ្ត​នៃ​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក ​Nancy Etcoff បាន​​ឱ្យ​ដឹង​ថាការ​ដាក់​ផ្កា​​ស្រស់​ៗនៅ​កន្លែង​ដែល​អ្នក​​អាច​ឃើញ​វា​នៅ​ពេល​​ភ្ញាក់​ពី​គេងគឺ​​​បន្ថយ​​នូវ​ភាព​អន្ទះ​អន្ទែង​អារម្មណ៍ និង​ការ​ស្រ្តេស​​​ចេញព្រម​ទាំង​ជួយ​បង្កើន​អារម្មណ៍​យើង​បាន​ល្អ​ប្រសើរ​។


.បន្ថែម​​ព័ណ៌​ខ្លះ​នៅ​បន្ទប់​គេង​របស់​អ្ន​ក

ឧទាហរណ៍​អ្នក​អាច​​បន្ថែម​តុ​​ដាក់​របស់​របរ​តាំង ឬ​ដាក់​នាឡិកា​រោទ៍​ដែល​តុ​នោះ​​អាច​មាន​ព័ណ៌​ឆើត​។ នៅ​ពេល​ព្រឹក​ ពេល​មាន​ពន្លឺ​ចាំង​ចូល​ព័ណ៌​​នៃ​វត្ថុ​​នឹង​ផ្តល់​ជា​ប្រភព​នៃ​ថាម​ពល​ដល់​​យើងនាំ​ឱ្យ​អារម្មណ៍​​យើង​បាន​ប្រសើរ​ និង​មាន​ភាព​សកម្ម​​សម្រាប់​ក្រោក​ទៅ​បំពេញ​ការងារ​​នា​ថ្ងៃ​នេះ។

.ឱ្យ​ពន្លឺ​ចាំង​​ចូល​​​

ពន្លឺ​ជា​ធម្មជាតិ​ចាំង​ចូល​​មក​បន្ទប់​គេង​របស់​អ្នកនឹង​​ជួយ​បន្ថយ​អ័រម៉ូន​​​មេឡាតូនីន​ជួយ​ដាស់​អ្នក​ឱ្យ​ភ្ញាក់​ពី​គេង​បន្តិច​ម្តង​ៗ។ ដូច​នេះ​ អ្នក​អាច​ច្នៃ​បន្ទប់​អ្នក​ឱ្យ​មាន​បង្អួច ឬ​ចន្លោះដែល​អាច​ឱ្យ​ពន្លឺ​ចេញ​ចូល​ក្នុង​កន្លែង​គេង​អ្នក​បានដើម្បី​ទទួល​បាន​ប្រយោជន៍​នេះ​។

.បញ្ជី​​បទ​ចម្រៀង​ពេល​ព្រឹក

​ដោយ​ផ្អែក​លើ​លទ្ធផល​សិក្សា​​ជា​ច្រើន​បង្ហាញ​ថាការ​ស្តាប់​​តន្រ្តី​​ញាក់​ក៏​ជួយ​ជម្រុញ​ឱ្យ​អារម្មណ៍​បាន​ស្រស់​ស្រាយ និង​ក្លៀវ​ក្លា​សម្រាប់​ទៅ​បំពេញ​សកម្ម​ភាព​ការងារ​។ ដូច​នេះ ការ​មាន​បញ្ជី​​បទ​ចម្រៀង​ហើយ​​​មាន​ពេល​​ប្រហែល​១២​នាទីសម្រាប់​ស្តាប់​បទ​ចម្រៀង​នោះ​ក៏​ជា​ចំណែ​កជួយ​ឱ្យ​យើង​​បាន​​សកម្ម​សម្រាប់​សកម្មភាព​ថ្មី​ផង​ដែរ​។

.អាហារ​ពេល​ព្រឹក​សម្រាប់​ខ្លួន​​ឯង

ប្រាកដ​​ណាស់​​អាហារ​ពេល​ព្រឹក​ជា​រឿង​មិន​អាច​ខ្វះ​បាន​សម្រាប់​​​ជា​ថាម​ពល​ទៅ​បំពេញ​កិច្ច​ការ​ងារ​ប្រចាំ​ថ្ងៃ​។ អ្នក​​អា​ច​​រីក​រាយ​នឹង​ការ​ធ្វើ​អាហារ​ពេល​ព្រឹក​សម្រាប់​ខ្លួន​ឯងក្នុង​​ពេល​វេលា​​សម​ស្រប​មួយ​ដែល​​អ្នក​អាច​ធ្វើ​បាន។ របប​អាហារ​ពេល​ព្រឹក​អ្នក​ធ្វើ​​ដោយ​ខ្លួន​ឯង​នឹង​ផ្តល់​​ឱ្យ​អ្នក​នូវ​ថាម​ពល​និង​រីក​រាយ​សម្រាប់​ផ្តើម​ថ្ងៃ​ថ្មី​។

.លំហាត់​ប្រាណ​យ៉ូហ្គា​(Yoga)

ចលនា​ហាត់​ពត់​ខ្លួនយ៉ូហ្គាតាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​បង្ហាញ​ដែរ​ថាជួយ​ឱ្យ​អារម្មណ៍​យើង​បាន​ស្រស់​ថ្លាបន្ថយ​អារម្មណ៍​តាន​តឹង​ម៉ួហ្មង​ទាំង​ឡាយ។ លំហាត់​ប្រាណ​នេះជួយ​អ្នក​ស្រួល​ខ្លួន​ និង​សកម្មភាព​ទៀត​ផង​។ដូច​នេះ​អ្នក​សាក​ល្បង​រៀន​យ៉ូហ្គា និង​​ហាត់​អនុវត្ត​វាដើម្បី​ពេល​ព្រឹក​ស្រស់​ស្រាយ​របស់​អ្នក​បាន​៕