រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ការឆ្លងកូវីដ១៩ បានបង្ហាញនូវសញ្ញាថយចុះជាបន្តបន្ទាប់ បន្ទាប់ពីចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គឺ ៩៣៨ករណី ដែលបានចេញផ្សាយនៅថ្ងៃទី ៤ឧសភា។
តួលេខឆ្លង៥ថ្ងៃចុងក្រោយ ៖
- ផ្សាយថ្ងៃ ៥ ឧសភា ចំនួនអ្នកឆ្លងសរុប ៦៧២ករណី ជាសះស្បើយ ២២៨នាក់
- ផ្សាយថ្ងៃ ៦ ឧសភា ចំនួនអ្នកឆ្លងសរុប ៦៥០ករណី ជាសះស្បើយ ៧៣៩នាក់
- ផ្សាយថ្ងៃ ៧ ឧសភា ចំនួនអ្នកឆ្លងសរុប ៥៥៨ករណី ជាសះស្បើយ ៤១នាក់
- ផ្សាយថ្ងៃ ៨ ឧសភា ចំនួនអ្នកឆ្លងសរុប ៥៣៨ករណី ជាសះស្បើយ ៤៥៦នាក់
- ផ្សាយថ្ងៃ ៩ ឧសភា ចំនួនអ្នកឆ្លងសរុប ៥២០ករណី ជាសះស្បើយ ៣០១នាក់
សូមជម្រាបជូនដែរថា វិធានការចុងក្រោយដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺកំពុងតែសម្រុកក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងតំបន់ក្រហម ដែលជាអ្នកប្រឈមហានិភ័យខ្ពស់ សរុប៧ថ្ងៃចុងក្រោយចាក់បានចំនួន ៣០០,៣៦២នាក់ ស្រី ១៥៨,៤៦៦នាក់ និងការផ្ដើមពិនិត្យរកកូវីដ១៩ ដោយប្រើតេស្ដរហ័ស៕