៣សំនួរសួរខ្លួនអ្នក បំបាត់ការព្រួយបារម្ភ នាំភាពរីករាយ និងសកម្មជំនួសភាពទុក្ខព្រួយវិញ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

អារម្មណ៍​តាន​តឹងទៅ​នឹង​ស្ថាន​​ភាព​មិន​ល្អ​កើត​ឡើង​តែង​កើត​មាន​ឡើង​លើ​មនុស្ស​គ្រប់​ៗ​គ្នាចៀស​មិន​បាន​។ ប៉ុន្តែ​យើង​ក៏​មាន​​វិធី​​ត្រលប់​អារម្មណ៍​សៅ​ហ្មង​នោះវិល​ទៅ​រក​ភាព​ស្រស់​ថ្លា​រីក​រាយ​វិញ​បាន​។ តាម​រយៈ​​បទ​ពិសោធ​ពី​អ្នក​ធ្លាប់​មាន​បទ​ពិសោធ ​ក៏​បាន​ចែក​រំលែក​ជា​វិធី​សាស្រ្ត​មួយនោះ​គឺ​ការ​សួរ​សំនួរ​ខ្លួន​ឯងដើម្បី​ដាស់​ស្មារតី​យើង​ឱ្យ​ត្រលប់​ទៅ​វិញ​ស្រស់​ថ្លា​វិញ ចៀស​វាង​​ភាព​ម៉ួ​ហ្មង​ដែល​កើត​មាន​៖

.តើ​អ្នក​​ជា​នរណា​​ នៅ​ពេល​​​អារម្មណ៍​អ្នក​​​កើត​រីក​រាយ​គ្មាន​ទុក្ខ​កង្វល់​?

សំនួរ​នេះនឹង​បាន​រំលឹក​​អ្នក​ឡើង​វិញ​អំពី​អ្វី​ទៅ​ដែល​អ្នក​បាន​សម្គាល់​ថា​​នាំ​ឱ្យ​​អ្នក​បាន​រីក​រាយជា​ឧទាហរណ៍​ដូច​ជា ការ​ជូន​កាដូ​​ដល់​អ្នក​មាន​គុណ ការ​​ដាំ​ដើម​ឈើការ​ស្តាប់​ចម្រៀង​​​មួយ​បទ​ដែល​អ្នក​ពេញ​ចិត្តការ​ទៅ​ហាត់​ប្រាណ ហែល​ទឹកឬ​​ការ​សរសេរ​សៀវ​ភៅ​ជា​ដើម​។ ទាំង​នោះ អាច​ជា​អ្វី​ដែល​នាំ​ឱ្យ​អ្នក​រីក​រាយ​អ្នក​ជា​អ្នក​បង្កើតទោះ​បី​ពេល​ខ្លះ​អ្នក​ជួប​រឿង​មិន​សម​បំណង ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​អ្នក​រីក​រាយ​​នៃ​សកម្មភាព​ល្អៗនឹង​នាំ​ឱ្យ​អ្នក​បាន​ប្រសើរ​ឡើង​វិញទម្លាក់​ចោល​ក្តី​បារម្ភ​ដែល​មិន​​នាំ​ឱ្យ​ចម្រើននិង​មាន​ទឹក​ចិត្ត​បន្ត​ដំណើរ​ទៅ​វិញ។


.​នៅ​ពេល​ណា​មួយដែល​អ្នក​បាន​ព្យាយាម​ជម្នះ​ឧបសគ្គ​ដោយ​ជោគ​ជ័យ​?

នៅ​ពេល​អ្នក​ជួប​រឿង​​មិន​សម​ប្រកបមិន​ស័ក្តិ​សម​​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​ខិត​ខំ​ប្រឹង​ប្រែងអ្នក​ក៏​គួរ​សួរ​ខ្លួន​ឯង​ថាប្រាកដ​ជា​មាន​ហេតុ​និង​ផល​ដែល​មិន​បាន​ដូច​ប្រាថ្នា​ដូច​នេះ​។ ជំនួស​វិញ​ឱ្យ​ការ​ពិបាក​ចិត្ត​នឹង​អ្វី​ដែល​មិន​បាន​ដូច​បំណងអ្នក​គួរ​ទៅ​​សម្គាល់​មើល​ថា​​ប្រាកដ​ជា​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​ដែល​បា​ន​កើត​ឡើង។ ព្យាយាម​បំពេញ​ចំណុច​ខ្វះ​ខាត​នោះ​ឡើង​វិញហើយ​សួរ​រំលឹក​ខ្លួន​អ្នក​នូវ​អ្វី​​ជា​ជោគ​ជ័យ​ដែល​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ជម្នះ។ រឿង​ល្អ​ៗ​ទាំង​នោះនឹង​នាំ​ឱ្យ​អ្នក​ទទួល​បាន​ទំនុក​ចិត្ត​ខ្លួន​ឯង​ឡើង​វិញរួច​ព្យាយាម​​ឡើង​វិញលុប​ទៅ​លើ​​ភាព​ព្រួយ​បារម្ភ​ដែល​មិន​​បាន​ជួយ​អ្វី​ដល់​អ្នក​។

.តើ​អ្នក​សម្រេច​បន្ត​ក្តី​រីក​រាយ​របស់​​អ្នក​ជា​អាទិភាព​បែប​ណា​?

​​​​​ប្រាកដ​ណាស់អ្នក​នៅ​តែ​បំពេញ​សកម្មភាព​ជា​គោល​ដៅ​ចំបង​របស់​អ្នក ប៉ុន្តែ​អ្នក​ក៏​នឹង​អាច​រីក​រាយ​​នឹង​ភាព​រីក​រាយ​ដែល​ជា​ចំណូល​ចិត្ត​របស់​អ្នកដែល​មនុស្ស​ម្នាក់​ៗ​​មាន​ផ្សេង​ៗ​គ្នា​​និង​រៀង​ៗ​ខ្លួន ហើយឆ្លៀតធ្វើវាឡើង​។ ​នៅ​ក្នុង​ជីវិត​​នឹង​ជួប​រឿង​ទុក្ខ​ខ្លះនិង​រឿង​ល្អ​សម​ប្រក​ប​ខ្លះប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​បង្កើត​​បាន​នោះគឺ​ភាព​រីក​រាយ​ដែល​អ្នក​អាច​ធ្វើ​បាន និង​ជា​កម្លាំង​ដែល​ជួយ​អ្នក​ឱ្យ​ទៅ​បន្ត​កិច្ច​ការ​ងារ​ជា​ទិស​ដៅ​ជីវិត​របស់​អ្នក។ ដូច​នេះ កុំ​ឱ្យ​ភាព​មួម៉ៅ​ឬ​ព្រួយ​បារម្ភ​នៅ​ក្នុង​​ជីវិត​អ្នក​យូរ​ពេក​ដោយ​ជំនួស​វិញ​នូវ​ភាព​រីក​រាយនិង​ភាព​សកម្ម​ទៅ​នឹង​អ្វី​​ដែល​ជា​ចំណូល​ចិត្ត​អ្នក​៕