បេក្ខជនដាក់ពាក្យប្រឡងស្ថាប័នរដ្ឋ ត្រូវបំពេញលក្ខខណ្ឌចាក់វ៉ាក់សាំងការពារកូវីដ១៩រួចរាល់

រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្រឡងចូលក្របខណ្ឌក្រសួងមួយចំនួន ក្រោមលក្ខណ្ឌ ០៦ចំណុច ក្នុងនោះបេក្ខជន ដែលដាក់ពាក្យចូលប្រឡង ត្រូវមានការបញ្ជាក់ថា បានចាក់វ៉ាក់សាំងទាំងពីរលើករួចហើយ។

លិខិតដដែលបានបញ្ជាក់ថា បើទោះបីបេក្ខជន មិនអាចចាក់វ៉ាក់សាំងបាន ក៏ត្រូវបង្ហាញលិខិតបញ្ជាក់ផ្លូវការពីមន្ទីរសុខាភិបាលរាជធានីខេត្ត។បើមិនដូច្នោះទេ ក្រសួងក៏មិនអនុញ្ញាតឲ្យចូលប្រឡងឡើយ៕