ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹង ពីលក្ខខណ្ឌតម្រូវ ដើម្បីចូលទៅក្នុងខេត្តព្រះសីហនុបាន ដែលចាប់អនុវត្តន៍ពី ថ្ងៃទី ៦ ឧសភានេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងលិខិតបានបញ្ជាក់ថា អ្នកដែលចូលខេត្តព្រះសីហនុ មិនថា ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក ត្រូវបំពេញលក្ខខណ្ឌណាមួយ ក្នុងចំណោម ៤ខាងក្រោមនេះ៖
- ត្រូវមានលិខិតបញ្ជាក់សុខភាព ក្នុងថ្ងៃតែមួយដែលត្រូវធ្វើដំណើរ
- ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន ២លើករួចរាល់
- ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលខ្លួនត្រូវទៅស្នាក់នៅ
- ករណីចំបាច់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។