សញ្ញាណ៤យ៉ាង បញ្ជាក់ថាអ្នកទាំងពីរអាចនឹងលើសពីមិត្តធម្មតា ក្លាយជាគូស្នេហ៍

មនុស្សពីរនាក់ដែលមានភេទផ្ទុយគ្នារាប់អានគ្នាក៏មិនប្រាកដថាអាចមានអារម្មណ៍ ឬមនោសញ្ចេតនាស្នេហាគ្រប់ករណីដែរ។ ជួនកាលគេគ្រាន់តែធ្វើល្អដើម្បីមិត្តភាពធម្មតាក៏ថាបាន។ ដូច្នេះអ្នកអាចសង្កេតមើលទង្វើទាំងខ្លួនអ្នក និងគេម្នាក់នោះរាល់ពេលនៅជាមួយគ្នា ឬសេពគប់គ្នាយូរដើម្បីកត់ចំណាំថាទំនាក់ទំនងរបស់អ្នកទាំងពីរអាចនឹងវិវត្តទៅរកក្ដីស្រលាញ់បែបគូស្នេហ៍ទៅថ្ងៃមុខបាន។

១.អ្នកទាំងពីរមានរឿងជាច្រើនដែលដូចគ្នា

ទោះបីត្រឹមតែជាមិត្តភាពធម្មតាប៉ុន្តែអ្នកទាំងពីរហាកមានចំណុចជាច្រើនដែលស្រដៀងគ្នា ឬនិយាយបានថាស៊ីសង្វាក់គ្នាបានល្អ ហើយប្រសិនបើអ្នកទាំងពីរបានក្លាយជាមានអារម្មណ៍ស្នេហាជាមួយគ្នា ទំនាក់ទំនងរបស់អ្នកនឹងកាន់តែដូចគ្នាច្រើនថែមទៀត។ អ្នកអាចសង្កេតមើលចំណុចមួយចំនួនដូចជា ការចូលចិត្តញ៉ាំអាហារ ការមើលភាពយន្ត ការអានសៀវភៅ ការស្ដាប់ចម្រៀង ឬសូម្បីតែការគិតក៏ស្រដៀងគ្នាដែរ។

២. តែងតែមានអារម្មណ៍កក់ក្ដៅឬសប្បាយចិត្តពេលបាននៅក្បែរគ្នា

មិនថាធ្វើអ្វីឱ្យអ្នកតែបាននៅក្បែរគ្នា ទោះជាធ្វើរឿងឆ្កួតៗ ឬកំពុងកើតទុក្ខក៏ដោយក៏អ្នកទាំងពីរមានតែងមានអារម្មណ៍ថាគ្រប់គ្រាន់ និងសប្បាយចិត្តប្លែកពីអ្នកផ្សេង។ រាល់ពេលអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរដែលកើតទុក្ខ ម្នាក់ទៀតនឹងរកគ្រប់វិធីធ្វើឱ្យអ្នកនោះសប្បាយចិត្តឡើងវិញដូចជាធ្វើរាំ ធ្វើកំប្លែង ធ្វើឫកពារ CuteCute យ៉ាងណាឱ្យគេនោះសើចចេញវិញ។ ទង្វើនិងអារម្មណ៍បែបនេះអាចជាគ្រឹះនៃការវិវត្តទៅរកក្ដីស្នេហាបន្តិចម្ដងៗហើយ។

៣.​ ពេលខ្លះ គ្រាន់តែមើលមុខក៏ដឹងថាម្ខាងទៀតកំពុងគិតអ្វី

មនុស្សដែលយល់ចិត្តយើងពេលខ្លះគ្រាន់តែសម្លឹងមើលមុខយើងក៏អាចដឹងបានថាយើងកំពុងគិតធ្វើដែរ។ ជាពិសេសសម្រាប់មនុស្សដែលស្និទ្ធស្នាលជាមួយគ្នាច្រើន ចែករំលែកគ្រប់យ៉ាងជាមួយគ្នាគ្រប់ពេលសុទ្ធតែមានញាណពិសេសដែលអ្នកផ្សេងទៀតមិនអាចមានបាន គឺការដឹងពីអាថ៌កំបាំងរបស់ភាគីម្ខាងទៀតហើយយល់បានភ្លាមៗ។ មិនតែប៉ុណ្ណោះ ពេលខ្លះគេអាចដឹងសូម្បីតែថាភាគីម្ខាងកំពុងតែចង់បានអ្វីហើយគួរផ្ដល់អ្វីដើម្បីឱ្យគេនោះមានសុភមង្គល។

៤. អ្នកទាំងពីរតែងចង់ធ្វើជាមនុស្សល្អបំផុតសម្រាប់គ្នា

នៅពេលអ្នកមានអារម្មណ៍ចំពោះគ្នាអ្នកទាំងពីរតែងតែទទួលស្គាល់ចំណុចអាក្រក់របស់ខ្លួន ហើយព្យាយាមកែប្រែវាដើម្បីឱ្យល្អឡើងវិញ។ អ្នកទាំងពីរតែងតែធ្វើអ្វីឱ្យខ្លួនប្រសើរឡើងល្អជាងពីមុន និងនាំតែរឿងល្អៗមកឱ្យគ្នាទៅវិញទៅមកហើយមិនចង់ឱ្យភាគីម្ខាងទៀតពិបាកចិត្តព្រោះតែខ្លួនឡើយ។ មិនតែប៉ុណ្ណោះអ្នកតែងចាត់ទុកភាគីម្ខាងទៀតជាវត្ថុជំរុញទឹកចិត្តក្នុងការប្រឹងប្រែងធ្វើអ្វីមួយ មិនចាំបាច់ឱ្យគេរុញច្រានពីក្រោយឡើយ៕