រាជធានីភ្នំពេញ៖ សារពិសេសសម្ដេចតេជោ បានបញ្ជាក់ពីការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមរហូតគ្រប់គ្នា ដែលតាមការប៉ាន់ស្មានគឺមានប្រមាណជា ៥២ម៉ឺននាក់ដែលត្រូវចាក់វ៉ាក់សាំង។
សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ថានៅតំបន់ក្រហមនេះ ដរាបណាចាក់មិនទាន់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ»។
សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងថា «ដូសទី១ គឺត្រូវធ្វើយ៉ាងណាឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មិនថាត្រឹម៥២ម៉ឺននាក់ទេ ទៅ៥៣ ៥៤ ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាពចាក់ជូនប្រជាពលរដ្ឋ។»
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅក្រុមការងារចាក់វ៉ាក់សាំង ឱ្យបន្តរៀបចំក្រុមគ្រូពេទ្យ ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហមមួយសង្កាត់ទៀត ដែលមិនទាន់ចាក់នៅឡើយ៕
សម្តេចតេជោ បានថ្លែងបញ្ជាក់បន្ត «តំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ។ ពួកគាត់លំបាកណាស់ទៅហើយ ដូច្នេះពួកយើងត្រូវឱ្យគាត់ទទួលបានផលប្រយោជន៍មុនគេ ដើម្បីពួកគាត់អាចនឹងបន្តស្ថិតនៅតំបន់ក្រហម ដែលអាចចាត់ទុកជាតំបន់បិទខ្ទប់បន្តទៀតដោយអាជ្ញាធររាជធានីភ្នំពេញ»៕