៣វិធី ផ្ទះជាកន្លែងពិសេស ជួយផ្លាស់ប្តូរជីវិតអ្នកបាន បើអ្នកចាប់អារម្មណ៍

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ផ្ទះ​ជា​ទី​​ជម្រក​ស្នាក់​​​អាស្រ័យ ​និង​ជា​កន្លែង​ពិសេស​សម្រាប់​យើង​ជា​ម្ចាស់​ផ្ទះអាច​​ច្នៃ​​​ទ្រព្យ​សម្បត្តិ​អចលនទ្រព្យ​​នេះ​ជា​បរិស្ថាន​មួយ​​ជា​ទី​​ផ្តល់​សុភមង្គលនិង​ភាព​រីក​រាយ​​ដល់​ខ្លួន​​ឯងនិង​សមាជិក​គ្រួសារព្រម​ទាំង​សាច់​ញាតិ​ផង​ដែរ។ ទៅ​តាម​បទ​ពិសោធ​​អ្នក​មាន​បទ​ពិសោធ​មុន​ៗ​ ក៏​បាន​ចែក​រំលែក​ជា​ចំណុច​មួយ​ចំនួន​ ដែល​អ្នក​អាច​ច្នៃ​ផ្ទះ​ទៅ​ជា​កន្លែង​មាន​ប្រយោជន៍ និង​មាន​ឥទ្ធិពល​​ជួយ​ផ្លាស់​ប្តូរ​ជីវិត​អ្នក​ក៏​ថា​បានដែល​ចំណុច​នោះ​មាន​ដូច​ជា​៖


.បង្កើត​​​ភាព​រីក​រាយ​ពី​ចំណុច​តូច​ៗ​ដែល​អ្នក​មាន

រូប​ថត​​អនុស្សាវរីយ៍​សល់​ពី​ដំណើរ​កម្សាន្តថ្នាំ​ពណ៌​លាប​ផ្ទះផ្ទាំង​គំនូរ​ដែល​ធ្លាប់​បាន​ទិញ ឬ​​រូប​ភាព ​និង​វត្ថុ​សម្រាប់​តុប​តែង​ដាក់​តាំង​ក្នុង​ផ្ទះ គឺ​អ្នក​អាច​​យក​របស់​ទាំង​នោះ​ទៅ​ច្នៃ​​ទៅ​តាម​លទ្ធភាព​ជា​សកម្មភាព​​រៀប​ចំ​តុប​តែង​ផ្ទះ​​អ្នក​​ទាំង​ក្នុង​និង​ក្រៅ​​ឱ្យ​មាន​ភាព​ទាក់​ទាញ​។ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ផ្ទះ​បាន​ស្អាត​របៀប​រៀប​រយថែម​ទាំង​បង្កើត​បរិយាកាស​រីក​រាយ​សម្រាប់​អ្នក​ផង​ដែរ។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​រិះ​រក​រៀប​ចំ​កន្លែង​ទុក​​ដាក់​របស់​របរ​ឱ្យ​បាន​ស្អាត​មាន​សណ្តាប់​ធ្នាប់ ឬ​អាច​ច្នៃ​​បង្កើត​ជា​កន្លែង​ការិយាល័យ​​សម្រាប់​ធ្វើ​ការរៀន​សូត្រ ដែល​មាន​អម​ដោយ​ពាក្យ​ស្លោក ឬ​Quoteអប់​រំ​​ល្អ​ៗ​ជា​ដើម​។

.ប្រែ​ក្លាយ​ទម្លាប់​​សកម្មភាព​មួយ​នៅ​​ក្នុង​ផ្ទះទៅ​ជា​ភាព​រីក​រាយ

ចំណុច​តូច​ៗតែ​ជា​ការ​អនុវត្ត​រៀង​រាល់​ថ្ងៃនឹង​នាំ​ឱ្យ​អ្នក​​មាន​ទំនុក​ចិត្ត​​ខ្លួន​ឯងព្រម​ដោយ​ភាព​រីក​រាយ​ក្នុង​ផ្ទះ​ឧទាហរណ៍​ការ​បោស​សម្អាត​​ផ្ទះរៀប​ចំ​​ទុក​ដាក់​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ ឬ​​​ការ​តុប​តែង​ផ្ទះ​​ដោយ​ខ្លួន​អ្នក ឬ​មួយ​សូម្បី​តែ​ការ​ចូល​ផ្ទះ​បាយ​ធ្វើ​ម្ហូប​ដែល​បង្ក​ជា​ភាព​រីក​រាយ​ដល់​អ្នក​​រួម​ទាំង​​សមាជិក​គ្រួសារ​ផង​ដែរ។ ផ្តើម​ពី​សកម្មភាព​តូច​ៗ​ណា​មួយ​ដែល​អ្នក​​​អាច​ធ្វើ​វាឱ្យ​ចេញ​ជា​សកម្មភាព​រីក​រាយ​សម្រាប់​អ្នក និង​ក្រុម​គ្រួសារមិន​ថា​រៀប​ចំ​កន្លែង​ឱ្យ​ក្មេង​ៗរៀប​ចំ​សម្អាត​របស់​របរ​ក្នុង​ផ្ទះរៀប​ចំ​ទី​កន្លែង​សម្រាប់​​ទុក​ដាក់​របស់​ផ្សេង​ៗដែល​អ្នក​អាច​ច្នៃ​ពី​គំនិត​អ្នក​។


.បង្កើត​​បរិយាកាស​​​ឱ្យ​កើត​មាន​ពី​គំនិត​របស់​អ្នក​ផ្ទាល់​

យើង​នឹង​ជួប​អារម្មណ៍​​អស្ចារ្យ​នៅ​ពេល​អ្នក​បាន​ធ្វើ​អ្វី​​មួយ​​បាន​លេច​ជា​រូប​រាង​ឡើងដូច​នេះ​អ្នក​អាច​ច្នៃ​ផ្ទះ​របស់​អ្នក ឬ​បន្ទប់​របស់​អ្នក​ផ្ទាល់​ទៅ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​។ ជា​ឧទាហរណ៍​មួយអ្នក​ចង់​រចនា​បន្ទប់​អ្នក​​ឱ្យ​ទៅ​​ជា​បន្ទប់​សិល្បៈ​មាន​ព័ណ៌​ស្រស់​ស្អាតហើយ​ថែម​ទាំង​​មាន​សល់ ​Spaceសម្រាប់​ធ្វើ​លំហាត់​ប្រាណ​យ៉ូហ្គា(Yoga) នោះ​អ្នក​អាច​ច្នៃ​​ឱ្យ​ចេញ​ជា​រូប​រាង​ឡើងដែ​ល​មាន​ន័យ​ថាពេល​ខ្លះ​គំនិត​​ដើម​របស់​អ្នក ​ក៏​បាន​ចូល​រួម​ចំណែក​ជា​គំនិត​ថ្មី​ៗសម្រាប់​ពិភព​លោក​​ផង​ដែរ​។ អ្នក​​អាច​ច្នៃ​​​ផ្ទះ​បាយ​អ្នក​ឱ្យ​មាន​កន្លែង​ធ្វើ​ភេសជ្ជៈ ឬ​មាន​សួន​បន្លែ​តូច​មួយ​ក្បែរ​​ផ្ទះឬ​ជា​បណ្ណាល័យ​សៀវភៅឬ​ជា​ទី​កន្លែង​​ដាក់​តាំង​វត្ថុ​អនុស្សាវរិយ៍​របស់​អ្នក​ដែល​ធ្លាប់​បាន​​សម្រេច​ជោគ​ជ័យ​លើ​ការងារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ដើមដែល​នេះ​​គឺ​អ្នក​អាច​ធ្វើ​ទៅ​តាម​លទ្ធភាព ​និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ដែល​នាំ​មក​នូវ​ភាព​រីក​រាយ​ដល់​អ្នក​​តាម​រយៈ​ការ​តុប​តែង​ផ្ទះ​នេះ​៕