ការព្យាករធាតុអាកាស សម្រាប់ថ្ងៃទី ៥ដល់១១ ឧសភា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកបានចេញសេចក្ដីជូនដំណឹងពី ស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី ៥ ដល់ ១១ឧសភា ដែលបង្ហាញថា ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់បក់មកលើប្រទេសកម្ពុជា ទន្ទឹមនឹងរដូវវស្សាឆ្នាំ​២០២១ នឹងឈានចូលមកដល់នៅពេលវេលាដ៏ខ្លីខាងមុខនេះ។

តាមការព្យាករបានបង្ហាញថានឹងមានភ្លៀងធ្លាករា៉យប៉ាយ ស្ទើរទូទាំងប្រទេស ដែលតំបន់មាត់សមុទ្រនឹង មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន។