៧ចំណុច ដែលអ្នកគួរផ្តោតសំខាន់ក្នុងជីវិតខ្លាំងបំផុត នៅសម័យកូវីដ១៩

ពេលវេលាកាន់តែទៅមុខជារឿយៗ ហើយក៏មានរឿងរ៉ាវជាច្រើនដែលអ្នកត្រូវដោះស្រាយ។ ក្នុងនោះផងដែរទាំងអស់នេះក៏ជាបញ្ហាចោទ ដែលធ្វើឲ្យអ្នកពិបាកស្វែងរកបញ្ហាណាមួយសំខាន់ជាងក្នុងការដោះស្រាយ។ ដូច្នេះខាងក្រោមនេះជាចំណុចគោលចំនួន៧ដែលនឹងជួយអ្នកក្នុងការ ផ្តោតយកចិត្តទុកដាក់ទៅលើបញ្ហាណាមួយដែលសំខាន់ជាងគេបំផុត។

១. សេចក្តីសុខរបស់អ្នក

ពេលខ្លះអ្នកអាចជាប្រភេទមនុស្ស ដែលតែងតែព្រួយបារម្ភច្រើនពីមនុស្សដែលនៅជុំវិញខ្លួន ជាជាងខ្វល់ខ្វាយពីអារម្មណ៍ និងមនោសញ្ចេតរបស់ខ្លួនឯងទៅវិញ។ ដោយហេតុនេះវាក៏អាចធ្វើឲ្យអ្នកបាត់បង់នូវសេចក្តីសុខផ្ទាល់ខ្លួនជារៀងរាល់ពេល។

២. ខ្លួនអ្នក 

ភាពផ្ទាល់ខ្លួនពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាវាជាអត្តសញ្ញាណយ៉ាងពិសេសក្នុងការបង្ហាញពីចំណុចខុសប្លែកគ្នារបស់អ្នក ទៅកាន់មហាជនផ្សេងទៀត។ ដូច្នេះបើទោះបីជាមានរឿងរ៉ាវអ្វីក៏ដោយ អ្នកគួរតែព្យាយាមថែរក្សាអត្តសញ្ញាណផ្ទាល់ខ្លួនដូចពាក្យស្លោកមួយថា “Be Yourself”។

៣.សុខភាពផ្លូវចិត្តរបស់អ្នក

បច្ចុប្បន្ននេះមានរឿងរ៉ាវពាក្យសម្តីនិងសកម្មភាពជាច្រើនណាស់ដែលបានធ្វើឲ្យអ្នកទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តបានយ៉ាងងាយស្រួល។

៤. វាសនារបស់អ្នក

មិនថាបច្ចុប្បន្ននេះ អ្នកកំពុងតែជួបប្រទះនូវឧបសគ្គបញ្ហាអ្វីនោះទេ អ្នកត្រូវចេះសិក្សាស្វែងយល់ពីវាសនារបស់ខ្លួនថាតើអនាគតទៅមុខ អ្នកនឹងជួបប្រទះវាសនាល្អ ឬក៏នៅអាក្រក់ដដែលដល់ពេលណាទៅ?

៥. ស្នេហារបស់អ្នក

គ្រប់រូបភាពនៃសេចក្តីស្នេហាទាំងអស់អាចល្អ និងមិនល្អ។ ដូច្នេះអ្នកត្រូវចេះរៀនសូត្រសិក្សាស្វែងយល់ ឲ្យបានត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាឈ្លោះទាស់ទែងគ្នាផ្សេងៗ ដែលអាចកើតមានឡើងនៅពេលដែលអ្នកចាប់ផ្តើមស្នេហាថ្មី។

៦. គោលដៅរបស់អ្នក

ពេលវេលាកាន់តែដើរទៅមុខ ហើយគោលដៅរបស់អ្នកវិញក៏ត្រូវតែច្បាស់លាស់ និងសកម្មភាពយ៉ាងមមាញឹកជាប្រចាំថ្ងៃដើម្បីឲ្យគោលដៅរបស់អ្នកទទួលបានជោគជ័យទៅតាមបំណងប្រាថ្នារបស់ខ្លួនដែលចង់បាន។

៧. អនាគតរបស់អ្នក

អនាគតរបស់អ្នកកើតចេញពីសកម្មភាពបច្ចុប្បន្ននេះរបស់អ្នក។ ដូច្នេះចូររៀបចំផែនការជីវិតរបស់អ្នកជារៀងរាល់ថ្ងៃឲ្យបានល្អតាមដែលអាចធ្វើទៅបាន។

សរុបរួមមកវិញ មុននឹងផ្តោតសំខាន់ទៅលើរឿងដទៃជាច្រើនទៀត គួរផ្តោតលើរឿងសំខាន់ផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ ដូច្នេះអ្នកត្រូវធ្វើខ្លួនឲ្យល្អប្រសើរជាងមុនជានិច្ច ទើបអ្នកងាយស្រួលសម្រេចភារកិច្ចដទៃៗជាច្រើនមុខទៀត៕