ជនជាតិខ្មែរចំនួន ៣នាក់ទៀត ​បានស្លាប់ដោយសារកូវីដ១៩

សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទខ្លីរហ័ស

រាជធានីភ្នំពេញ៖ ក្នុងថ្ងៃទី ២៩មេសា នេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ជនជាតិខ្មែរចំនួន ៣នាក់ទៀត​ដោយសារកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅកម្ពុជា​ដោយសារកូវីដ ឡើងដល់ ៩១នាក់។

គិតត្រឹមថ្ងៃទី២៩មេសានេះ ចំនួនអ្នកដែលកំពុងសម្រាកព្យាបាលមានសរុប ៨១១៩នាក់ ក្នុងនោះមាន ៤៦៧១នាក់ដែលកំពុងរងចាំបញ្ជូនទៅកន្លែងសម្រាក៕