៧ ចំណុចដែលអ្នកត្រូវដឹង មុននឹងធ្វើការលក់

ដូចពាក្យសុភាសិតចិន របស់លោកស៊ុនវូ បានលើកឡើងថា “ដឹងគេដឹងយើង ច្បាំងមួយរយដង ឈ្នះមួយរយដង”។ការបានស្វែងយល់ និងវិភាគឲ្យល្អិតល្អន់រមែងតែងតែអាចជួយឲ្យរាល់ទង្វើមាន ឪកាសទទួលបានជោគជ័យច្រើនជាងទទួលបានការបរាជ័យព្រោះការវិភាគគឺការ ពិចារណាមុននឹងចាប់ផ្តើមធ្វើអ្វីមួយ។ប្រសិនបើអ្នកបានវិភាគអតិថិជនមុនពេលផ្សព្វផ្សាយលក់ តើអ្នកគិតថាអ្វីដែលគួរតែកើតឡើង?

១.អាយុ

អាយុរបស់មនុស្សយើងជារឿងទាក់ទងនឹងការយល់ឃើញក្នុងការលក់ដូរ ព្រោះក្នុងចន្លោះវ័យនីមួយៗ រមែងមានទស្សនៈនិងមានសេចក្តីត្រូវការមិនដូចគ្នាទេ។ អ្នកលក់ត្រូវតែចេះវិភាគអាយុរបស់អតិថិជន មុននឹងចូលទៅជួបឬចូលទៅលក់ទំនិញ ដើម្បីឲ្យដឹងថាក្នុងវ័យនីមួយៗក្នុងចន្លោះអាយុត្រូវប្រើវិធីសាស្រ្ត បែបណាដូចជាការចូលទៅជួបនឹងអតិថិជនដែលវ័យចំណាស់គួរតែចេះឪនលំទោន សុភាព និងទន់ ភ្លន់។

២.ភេទ 

ហេតុអ្វីយើងត្រូវវិភាគរឿងរបស់ភេទវាសំខាន់ចំពោះការលក់យ៉ាងណាខ្លះ? ភេទពិតជាសំខាន់ណាស់ ក្នុងការលក់ព្រោះភាពខុសប្លែកផ្នែកភេទរបស់មនុស្សបានបង្កឲ្យមានការខុសប្លែកខាងលក្ខណៈរូបរាង ចិត្តនិងគំនិតដែលវាបង្កឲ្យមានភាពខុសប្លែកគ្នាក្នុងការសម្រេចចិត្តទិញទំនិញនីមួយៗផងដែរ។ ភេទស្រី ជាភេទដែលមានសេចក្តីត្រូវការទំនិញដែលបង្កអារម្មណ៍ដែលល្អក្នុងក្តីស្រមៃរូបរាងមុខមាត់ និងចូលចិត្ត ការនិយាយស្តីដែលពិរោះការសរសើរ។

៣.អាជីព

អ្នកធ្លាប់គិតដែរឬទេថាហេតុអ្វីបានជាការប្រកបអាជីពនីមួយៗមានវិធីសម្រេចចិត្តទិញដែលខុសប្លែក ពីគ្នា?ដោយសារការមានអាជីពដែលមិនដូចគ្នា រមែងតែងតែធ្វើឲ្យរបៀបក្នុងការធ្វើការមានភាពខុស ប្លែកពីគ្នាមានចំណូលមិនដូចគ្នា ហើយទីបំផុតក៏បង្កឲ្យមានលក្ខណៈនៃការប្រើជីវិត ការជ្រើសរើសទិញទំនិញណាមួយនោះមិនដូចគ្នាផងដែរ។ ដូចនេះអ្នកលក់ត្រូវវិភាគអាជីពវិភាគស្ថានភាពផ្សេងៗ ព្រោះថាជួនកាលការលក់មិនដាច់ មិនមែនមកពីទំនិញមិនល្អ តម្លៃខ្ពស់ឬអ្នកលក់មិនពូកែគ្មាន សមត្ថភាពនោះទេប៉ុន្តែអាចមានហេតុផលច្រើនសន្ធឹក ព្រោះគ្រប់គ្នារមែងតែងតែមានលក្ខ័ខ័ណ្ឌ និង ដំណើរការក្នុងការសម្រេចចិត្តទិញខុសប្លែកពីគ្នា។

៤.សុខភាព

តាមធម្មជាតិរបស់មនុស្សយើងពេលណាមានសុខភាពល្អមានអារម្មណ៍ល្អរមែងតែងតែមានសេចក្តី សុខក្នុងការទិញទំនិញ។ ផ្ទុយទៅវិញបើសុខភាពមិនមាំមួន អារម្មណ៍ប្រែប្រួល ក៏រមែងតែងតែពុំមានការ សប្បាយចិត្តក្នុងការទិញទំនិញនោះទេ។ ដូច្នេះសុខភាពរបស់អតិថិជនមានឥទ្ធិពលលើការទិញលក់ យ៉ាងខ្លាំងផងដែរព្រោះបើអតិថិជនសុខភាពល្អរមែងតែងតែមានចិត្តចង់និយាយជាមួយអ្នកលក់ ប៉ុន្តែបើសុខភាពមិនល្អវិញនោះក៏រមែងមានអារម្មណ៍អាក្រក់តាមនោះទៅដែរ។

៥.អារម្មណ៍

អារម្មណ៍គឺជាអ្វីដែលមានការប្រែប្រួលទៅមករហូត ស្របតាមសភាវៈដែលមកប៉ះទង្គិចនឹងចិត្ត។ អារម្មណ៍របស់បុគ្គលណារមែងប្រព្រឹត្តិទៅស្របតាមទម្លាប់របស់បុគ្គលនោះអ្នកខ្លះឆាប់ខឹង អ្នកខ្លះ ចិត្តត្រជាក់។ការផ្សព្វផ្សាយលក់ឲ្យអតិថិជនអ្នកលក់ត្រូវចេះរង់ចាំឪកាស មិនមែនឃើញអតិថិជន មុខជូរហើយក៏នៅតែដើរចូលទៅលក់ទំនិញ ឃើញអតិថិជនកំពុងស្ថិតក្នុងអារម្មណ៍ខឹង មិនសប្បាយចិត្ត ក៏នៅតែដើរចូលទៅផ្សព្វផ្សាយលក់ទំនិញទៀត។

៦.សិទ្ធិសម្រេច

បើអ្នកទៅនិយាយជាមួយអតិថិជនប៉ុន្តែអតិថិជននោះពុំមានសិទ្ធិក្នុងការសម្រេចចិត្តទិញទំនិញ នោះទេឬពុំមានឥទ្ធិពលក្នុងការទាក់ទាញឲ្យអ្នកមានអំណាចសម្រេចចិត្តទិញបាននោះទេ ក៏មុខ ជាពិបាកនឹងលក់ឲ្យដាច់បានណាស់។អ្នកលក់ដ៏ជំនាញគ្រប់ៗគ្នា រមែងមានវិធីសង្កេតសក្តានុពល របស់អតិថិជនដែលខុសប្លែកគ្នានេះដែរ។បើអតិថិជនរូបណាដែលជឿជាក់ក្នុង ចិត្តលើសក្តានុពលរបស់ខ្លួនឯងក្នុងការទិញក៏នឹងមានភាពក្លាហាន ហ៊ានសូរទាក់ទងនឹងមុខទំនិញ នោះៗព្រោះដឹងថាខ្លួនឯងមានសិទ្ធិសម្រេចក្នុងការចាយវាយ។

៧.ការងារបន្ថែមពេលទំនេរ

ការងារបន្ថែមពេលទំនេរគឺជាការងារពិសេសដែលបង្កឲ្យមានការសប្បាយជក់ចិត្ត សាងភាពមនោរម្យ ឲ្យដល់ជីវិត។ចុះហេតុអ្វីបានជាយើងត្រូវទៅយកចិត្តទុកដាក់នឹងរឿងការងារពេលទំនេររបស់អតិថិជន? ដូចនេះបើយើងចេះនាំអតិថិជននិយាយក្នុងរឿងដែលគេចូលចិត្តឬនិយាយពីកិច្ចការពិសេសក្នុងពេល ទំនេររបស់គេនោះអតិថិជនទាំងនោះក៏មានសេចក្តីសុខដែលបាននិយាយ ព្រមទាំងមានភាព ងាយស្រួលក្នុងការលក់ទំនិញផងដែរព្រោះថាយើងបានក្លាយជាចំណែកមួយនៃការងារពេល ទំនេររបស់គេរួចទៅហើយ។

សរុបរួមមកវិញប្រសិនបើយើងអាចដឹងបានច្រើននោះយើងនឹងដឹងបានថា យើងនឹងទៅលក់ ឬទៅ និយាយជាមួយគេ ដើម្បីឲ្យគេទិញទំនិញឬប្រើសេវាកម្មរបស់យើងបានយ៉ាងដូចម្តេចនោះ។ ដូច្នេះ អ្នកគួរតែប្តូរគុណសម្បត្តិរបស់ទំនិញ ឲ្យក្លាយជា ទំនិញនេះមានប្រយោជន៍អ្វីខ្លះសម្រាប់អតិថិជន៕