៤វិធី នាំយើងចៀសឆ្ងាយពីការចែករំលែកព័ត៌មានមិនពិត

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ព័ត៌មាន​មិន​ពិតព័ត៌មាន​ក្លែង​ក្លាយ​ដោយ​​មិន​មាន​ប្រភព​ដើម​ច្បាស់​លាស់ ឬ​មាន​ទំនោរ​បំពុល​សង្គម​ដោយ​មិន​ផ្សព្វ​ផ្សាយ​ពី​​​​ខ្លឹម​សារ​ពិត​ត្រឹម​ត្រូវ ​ឬ​ដើម្បី​ជា​ផល​ប្រយោជន៍​ផ្សេង​ៗ​​ប៉ុន្តែ​ជា​ការ​ប៉ះ​ពាល់​ដល់​អ្នក​អាន ឬ​អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​នៅ​តែ​កើត​មាន។ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រាល​ដាល​បញ្ហា​នេះលោក​ស្រី H.CollenSinclairជា​សាស្រ្តាចារ្យ​​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​​លើ​ទំនាក់​ទំនង​សង្គម​នៃ​សាកលវិទ្យាល័យ​រដ្ឋ​Mississippi សហរដ្ឋអាមេរិក​បាន​ណែ​នាំ​ជា​គន្លឹះ​ខ្លះ​ៗ​ដូច​​ខាង​ក្រោម​៖ 

.​​ថ្លឹង​ថ្លែង​​ទស្សនៈ​ផ្ទាល់ និង​គំនិត​ដទៃ

ចំណុច​ទី​១​មាន​ន័យ​ថា​​​​មនុស្ស​ជា​​ច្រើន​និយម​​ចែក​រំលែក​នូវ​ព័ត៌មាន​ដែល​មាន​ទស្សនៈ​​ដូច និង​ទំនោរ​តាម​គំនិត​របស់​ខ្លួន​ហើយ​ភាគ​ច្រើន​ពុំ​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ប្រភព​ព័ត៌មាន​​នៃ​ទស្សនៈ​​​ពី​ជ្រុង​ផ្សេង​ៗ​ទៀត​មក​ថ្លឹង​ថ្លែង​​។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទៅ​លើ​ប្រធាន​បទ​ការ​ចែក​រំលែក​ព័ត៌មាន​។ ដូច​នេះ​ ការ​ផ្ទៀង​ផ្ទាត់​​ព័ត៌មានហើយ​រក​ប្រភព​ព័ត៌មាន​ពី​ច្រើន​ប្រភព​ និង​មាន​និន្នាការ​កណ្តាលមិន​លំអៀង​ជា​រឿង​សំខាន់​មួយ​ដែល​ធ្វើ​ប្រភព​ព័ត៌មាន​អ្នក​ទទួល​បាន​មាន​ភាព​សុក្រិត។


.ប្រភព​ព័ត៌មាន​​​​​​

ប្រភព​ព័ត៌មាន​ដែល​អ្នក​អាច​រក​បានគឺ​​សម្តៅ​លើ​ប្រភព​ព័ត៌មាន​​ដែល​អាច​ទុក​ចិត្ត​បាន​ដូច​ជា​​ប្រភព​ព័ត៌មាន​ដែល​យក​មក​ពី​ប្រភព​ដើម​ច្បាស់​​លាស់​សេចក្តី​ប្រកាស​ជូន​ដំណឹង​ចេញ​ដោយ​អាជ្ញាធរ​ ឬ​ព័ត៌មាន​សេចក្តី​ជូន​ដំណឹង​​ចេញ​ដោយ​ស្ថាប័ន​​លើ​ផ្នែក​ជំនាញ​​ណា​មួយដែល​ជា​​ប្រភព​ដើម​ដែល​អ្នក​អាច​ផ្ទៀង​ផ្ទាត់​បាន​។

.សំណួរ​​​ឆ្លង​កាត់​មុន​អ្នក​​ចុច​ចែក​រំលែក

ការ​ប្រើ​ប្រាស់​ព័ត៌មាន​ជា​រឿង​សំខាន់​មួយសម្រាប់​ជីវិត​ប្រចាំ​ថ្ងៃព្រោះ​វា​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​។ដូច​នេះ​អ្នក​អាច​ចាប់​ផ្តើម​​​ជា​គំរូ​ពី​ខ្លួន​អ្នក​​ផ្ទាល់​ដោយ​ចែក​រំលែក​ព័ត៌មាន​ដែល​ត្រឹម​ត្រូវនិង​មាន​ប្រយោជន៍ឬ​អាច​សួរ​សំនួរ​ខ្លួន​ឯង​មួយ​ចំនួន​ដូច​ជា​៖ ១​.តើ​​នរណា​ជា​អ្នក​សរសេរ​ព័ត៌មាន​នោះ​? ២.តើ​អ្វី​ជា​ប្រភព​​នៃ​ព័ត៌មាន​​នោះ​? ៣.តើ​ព័ត៌មាន​​នោះ​មាន​ប្រភព​ដើម​​មក​ពី​ណា? ៤.​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ចែក​រំលែក​វា​? ៥.តើ​ព័ត៌មាន​នោះ​ត្រូវ​បាន​ចេញ​​ផ្សាយ​នៅ​ពេល​ណា​?

.ហ៊ាន​ណែ​នាំ​កែ​តម្រូវ និង​ស្វែង​យល់​បន្ថែម

ប្រសិន​អ្នក​ឃើញ​​មិត្តភក្តីឬ​​បង​ប្អូនគ្រួសារ​អ្នក​បាន​ចែក​រំលែក​ព័ត៌មាន​ខ្លះ​ដែល​ជា​ព័ត៌មាន​មិន​ពិតគ្មាន​ប្រភព​ដើម​ច្បាស់​លាស់​អ្នក​គួរ​គប្បី​ណែនាំ ​និង​ពន្យល់​​ប្រាប់​ដល់​ពួក​គាត់​ជា​ពិសេស​បើ​មាន​មិត្តភក្តិ​ណា​មួយ​ដែល​បង្ហាញ​ព័ត៌មាន​ពិត​ដល់​សាធារណជន ​អ្នក​ក៏​គួរ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ដើម្បី​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​មួយ​ចំនួន​ក្នុង​សង្គម​។ បន្ថែម​ពី​នោះ ​អ្នក​អាច​​ស្វែង​យល់​​​បន្ថែម​ពី​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដែល​​បង្រៀន​យើង​អំពី​​ការ​មើល​ព័ត៌មាន​​មិន​ពិត​និង​ស៊ី​ជម្រៅពិសេស​​ពី​​ប្រភព​មេរៀន​ពី​ស្ថាប័ន​ជំនាញ​​​ពាក់​ព័ន្ធ​ផ្សេង​ៗ ឬ​​​វីដេអូ​បង្រៀន​ផ្សេង​ៗ​ទៀត​ជា​ដើម​៕