ហាត់អនុវត្តគន្លឹះ ដើម្បីសុខភាពផ្លូវចិត្ត និងរាងកាយអំឡុងពេលពិបាកនេះ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

អំឡុង​ពេល​​Lockdown ជា​​​ការ​បិទ​​ខ្ទប់​សកម្មភាព​​ចរា​ចរណ៍​​ចេញ​ចូល​ខ្លះនៅ​មួយ​កន្លែង​ដើម្បី​​បញ្ចៀស​ពី​ស្ថានភាព​​​មិន​ល្អ​ផ្សេង​ៗហើយ​ការ​នេះក៏​​មាន​ឥទ្ធិពល​លើ​​ការ​រស់​នៅ​ប្រចាំ​របស់​យើង​មួយ​ចំនួន​​​​។ ប៉ុន្តែយើង​ក៏​អាច​រិះ​រក​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ដោះ​ស្រាយ​បាន ពិសេស​ទៅ​លើ​សុខភាព​ទាំង​​កាយ និង​ផ្លូវ​ចិត្តដែល​មាន​ក្នុង​អំឡុង​​ពេល​ស្ថានភាព​ពិបាក​​​ទាំង​អស់​គ្នា​ដោយ​សារ​មេរោគ​កូវីដ​នេះ​។ ខាង​ក្រោម​ជា​គន្លឹះ​ខ្លី​​ៗ​ពី​អង្គការ​សុខភាព​ពិភព​លោក​(WHO)ដែល​បាន​ណែ​នាំសម្រាប់​ការ​រក្សា​​សុខភាព​ផ្លូវ​ចិត្ត និង​កាយ​​ដែល​យើង​អាច​លៃ​លក​ធ្វើ​បាន​ទៅ​តាម​ស្ថានភាព​​៖

.មាន​ពេល​​សម្រាប់​សកម្មភាព​សកម្ម​​​

ទម្លាប់​សកម្ម​គួរ​គប្បី​​រក្សា​ព្រោះ​សកម្មភាព​​សកម្ម​មាន​ឥទ្ធិពល​ល្អ​ទាំង​​សុខភាព​ផ្លូវ​កាយនិង​ចិត្ត​របស់​យើង​។ អ្នក​អាច​ធ្វើ​កិច្ច​ការ​ផ្ទះ​ណា​ដែល​នៅ​សេស​សល់​ជួយ​ឱ្យ​អ្នក​សកម្ម​ ហើយ​​បើ​សិន​យើង​ត្រូវ​បំពេញ​កិច្ច​ការងារ​​នៅ​មួយ​កន្លែងក៏​អាច​មាន​ពេល​ធ្វើ​ចលនា​លំហាត់​ប្រាណ​ខ្លះហើយ​​​ការ​ស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​បង្ហាញ​​​ដែរ​ថា​​ទម្លាប់​ហាត់​ប្រាណ និង​សកម្ម​ជួយ​ដល់​ខួរ​ក្បាលបំបាត់​នូវ​អារម្មណ៍​តាន​តឹង និង​ជួយ​រក្សា​រាង​កាយ​យើង​ឱ្យ​រឹង​មាំ​។


.ចូល​គេង​​ឱ្យ​បាន​គ្រប់​គ្រាន់

យើង​ប្រាកដ​ជា​ដឹង​ខ្លះ​មក​ហើយថា​ការ​គេង​បាន​គ្រប់​គ្រាន់​ជា​រឿង​សំខាន់​ដល់​សុខភាព​។ មាន​ពេល​សម្រាក​កាយគេង​​ឱ្យ​បាន​គ្រប់​​គ្រាន់​​ប្រហែល​៧ ទៅ​៨​ម៉ោងជួយ​ឱ្យ​កោ​សិកា​ក្នុង​រាង​កាយ​យើង​ដំណើរ​ការ​ល្អ​ឡើង​វិញអារម្មណ៍​​ក៏​បាន​ស្រស់​ស្រាយ​សម្រាប់​ថ្ងៃ​ថ្មី​​​​នៃ​ការ​បំពេញ​​កិច្ច​​ការងារ​ផង​ដែរ។

.កុំ​ភ្លេច​ញ៉ាំ​អាហារ​​​ដែល​ល្អ​ចំពោះ​អ្នក​

អាហារ​​ល្អ​ៗ​សម្រាប់​សុខភាពគឺ​សម្តៅ​លើ​អាហារ​មាន​ជីវជាតិ​ចម្រុះដែល​យើង​អាច​រក​​បាន​។ អាហារ​ល្អ​ៗជួយ​​ផ្តល់​ឱ្យ​អ្នក​នូវ​សារធាតុ​ចិញ្ចឹម​​ដល់​រាង​កាយ ​​និង​ជីវជាតិ​ដល់​ខួរ​​ក្បាល។

.កាត់​បន្ថយ​ជាតិ​សុរា

បើ​អ្នក​ញ៉ាំ​សុរា ឬ​ភេសជ្ជៈ​ជាតិ​ស្រវឹង​ផ្សេង​ៗក៏​គួរ​កាត់​បន្ថយ ​ព្រោះ​អ្នកអាចរំលឹកខ្លួនឯងថា​ ជាតិ​សុរាគឺ​តែង​មិន​ល្អ​ទៅ​ដល់​សុខភាព​ខួរ​ក្បាល​យើង​ឡើយ​។ កាត់​បន្ថយ​​ទៅ​តាម​ដែល​អ្នក​អាច​ធ្វើ​បានគឺ​ដើម្បី​ខ្លួន​​ឯង និង​ដើម្បី​អ្នក​ជុំ​វិញ​ខ្លួន​អ្នក​ផង​ដែរ។

.មាន​ពេល​និយាយ​រៀប​រាប់​ពី​អារម្មណ៍​របស់​អ្នក

អ្នក​​ជិត​ស្និទ្ធិ​អ្នកអ្នក​ជា​​ទី​ទុក​ចិត្ត ឬ​បើ​អាច​គ្រូពេទ្យ​ប្រឹក្សា​ផ្លូវ​ចិត្តជា​រឿង​ល្អ​ព្រោះ​អ្នក​ទាំង​នោះ​អាច​ជួយ​ដល់​អ្នកនៅ​អំឡុង​ពេល​​អ្នក​ជួប​ស្ថាន​ភាព​​​លំបាក​​នៃ​ផ្លូវ​ចិត្ត​។ ពួក​គេ​​​ជា​អ្នក​ស្តាប់និង​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឱ្យ​បាន​ប្រសើរ​៕