ភ្នំពេញ៖ ការងារបោសសំអាតមីន ដែលត្រូវបានធ្វើ ឡើងជាច្រើនមកហើយ ពីមុនគេបានប្រើ ប្រាស់នៅកម្លាំងមនុស្សសុទ្ធ ប៉ុន្តែវាបានបង្កអោយ មាននៅគ្រោះថ្នាក់ត្រលប់មកវិញផងដែរ។ រហូតមក ដល់ពេលបច្ចុប្បន្ននេះ ការដោះសំអាតមីនត្រូវបាន ប្រើប្រាស់នៅគ្រឿងម៉ាស៊ីន និងសត្វសុនខ ផងដែរ។
អ្នកគ្រប់គ្នាប្រាកដជាបានដឹងអំពីលក្ខណៈពិសេស របស់សុនខ ហិតមីនរួចមកហើយ។ ក្នុងនោះក៏មាន អ្នកខ្លះមានការងើយឆ្ងល់ ថាតើពេលដែលសុនខ ទាំងនោះស្លាប់ ឫក៏ចាស់ តើពួកវានឹងត្រូវយកទៅ ទីណាវិញ?
សត្វសុនខទាំងនោះត្រូវបានយកទៅបញ្ចុះនៅកន្លែងមួយដើម្បីអោយបានសាកសមនឹងអ្វីដែលពួកវាបានលះបង់បោះក្នុងបុព្វហេតុជួយដោះមីន។ ក្នុងនោះដោយសារតែសុនខ ខ្លះបានធ្វើការហិតមីន រៀបសិបឆ្នាំ ដូច្នេះបណ្តាលអោយមានសារធាតុគីមីជាច្រើនចូលទៅក្នុងខ្លួនរបស់ពួកវា ដែលជាហេតុ អោយពួកវាចូលនិវត្តន៍ (ការចាក់ថ្នាំសម្លាប់)៕