លេសដោះសារទាំង ៥ នេះធ្វើឲ្យខ្លួនអ្នកក្ររហូតដល់ចាស់

អាយុកាន់តែច្រើនពេលវេលាក្នុងការរស់នៅកាន់តែតិច ហើយមានរឿងរ៉ាវជាច្រើនណាស់ដែល មនុស្សគ្រប់គ្នាត្រូវធ្វើឲ្យបានជាដាច់ខាតក្នុងមួយជីវិត។ ជាពិសេសទៅទៀតទៅលើភាពក្រីក្រ និង​ភាពមានបានមនុស្សគ្រប់គ្នាពិតជាមានការព្រួយបារម្ភជានិច្ច ហេតុនេះហើយទើបពួកគេតែងតែ ខិតខំប្រឹងប្រែងរកសុីនិងធ្វើការងារជានិច្ចផងដែរ។ ដូច្នេះខាងក្រោមនេះជាលេសដោះសារទាំង៥ ដែលធ្វើឲ្យខ្លួនអ្នកក្ររហូតដល់ចាស់កោងខ្នង។

១.មិនមានពេលវេលា

មនុស្សដែលមាននិស្ស័យចង់ក្រតែងតែនិយាយប្រាប់គេឯងថា ខ្លួនឯងមិនសូវមានពេលវេលា ក្នុងការសម្រេចកិច្ចការងារទាំងអស់នោះឡើយដូចជាអាយុតិចពេក អាយុច្រើនពេក ឈឺអត់លុយអត់ឡាន និងអត់ផ្ទះជាដើម។ ក្នុងនោះផងដែរពួកគេតែងតែគិតថា វាមិនទាន់ដល់ពេល វេលាល្អក្នុងការចាប់ផ្តើមធ្វើវានៅឡើយនោះទេ។

២.មិនចេះធ្វើ

មានកិច្ចការងារជាច្រើនណាស់ដែលអ្នកអាចធ្វើវាបណ្តើរនិងរៀនសូត្រពីវាបណ្តើរ។ ដូច្នេះវាមិនចាំបាច់ ទាល់តែគ្រប់យ៉ាងអ្នកត្រូវតែមានបទពិសោធន៍ច្រើនទើបអាចធ្វើវាបានសម្រេចជោគជ័យនោះឡើយ។

៣.ចាំស្អែក ចាំធ្វើ

ពាក្យថា “រង់ចាំ” គឺគ្មានអ្វីប្រសើរឡើង ក្រៅតែពីធ្វើឲ្យអ្នកត្រូវពន្យារពេលវេលាក្នុងការធ្វើវាឲ្យឆាប់ចប់។ ដូច្នេះប្រសិនបើបច្ចុប្បន្នអ្នកនិយមចូលចិត្តប្រើប្រាស់ពាក្យថា ចាំស្អែក ចាំតិចចាំសិន និងចាំ ទំនេរជាដើមអ្នកគីប្បមានការកាត់បន្ថយទម្លាប់នៃការប្រើប្រាស់ពាក្យពេចន៍នេះចេញ។

៤.មិនទាន់បានត្រៀមខ្លួន

ពេលខ្លះឪកាសបានមកដល់មុខអ្នកយ៉ាងពិតប្រាកដប៉ុន្តែអ្នកបានច្រានវាចោល ក៏ព្រោះថា អ្នកមិនទាន់បានត្រៀមខ្លួនទទួលយកវានៅឡើយ។ហើយកត្តានេះក៏បណ្តាលឲ្យអ្នកត្រូវរស់នៅ ដោយប្រើប្រាស់លេសក្នុងការមិនចង់ធ្វើអ្វីមួយឲ្យបានលទ្ធផលល្អ។

៥.មិនមានលុយ

ប្រាកដណាស់ថាលុយ គឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាអត់មិនបាន ប៉ុន្តែមិនទាន់គ្រប់រឿងរ៉ាវ ទាំងអស់សុទ្ធតែត្រូវការលុយទើបអាចចាប់ផ្តើមនោះទេ។ អ្នកអាចប្រើប្រាស់ចំណេះដឹង ទំនាក់ ទំនងមនុស្សជុំវិញខ្លួននិងបទពិសោធន៍ដើម្បីសម្រេចកិច្ចការងារទាំងអស់នោះបានដោយ សមត្ថភាពរបស់ខ្លួនមិនមែនលុយកាក់៕