អាថ៌កំបាំងនៃជោគជ័យក្នុងការលក់ សំដៅដល់ការលក់យ៉ាងដូចម្តេច ដែលអតិថិជនមានអារម្មណ៍ថាពេញចិត្តទិញទំនិញនោះ។ លោកអ្នកធ្លាប់បានសង្កេតឃើញខ្លះៗដែរឬទេថា ហេតុអ្វីបានជាទំនិញដែលមានតម្លៃស្មើគ្នា លក្ខខណ្ឌពុំខុសប្លែកគ្នា ប៉ុន្តែនៅពេល ដែលយើងទិញហេតុអ្វីបានជាយើងជ្រើសរើសទិញ ពីអ្នកលក់ដែលយើងចូលចិត្ត? ហេតុអ្វីបានជាបែបហ្នឹង? ព្រោះថា អ្នកលក់ដែលយើងចូលចិត្តពេលដែលយើងទៅទិញទំនិញពីគេ គេមានវិធីសាស្រ្តក្នុង ការលក់ដែលធ្វើឲ្យអតិថិជនឬអ្នកណាក៏ដោយ។ ប្រសិនបើបាននិយាយជាមួយគេហើយរមែងកើត មានអារម្មណ៍ត្រូវការចង់បានទំនិញហើយទីបំផុតក៏សម្រេចចិត្តទិញ។ ដូច្នេះខាងក្រោមគឺជាអាថ៌កំបាំង ចំនួន៥ប្រការក្នុងការលក់ឲ្យបានជោគជ័យ។
១. ទំនិញ ពុំមែនគ្រាន់តែជាទំនិញ
ទំនិញឬសេវាកម្មអ្វីក៏ដោយ ប្រសិនណាបើអ្នកលក់ធ្វើឲ្យអតិថិជនកើតមានអារម្មណ៍ថា គេមិនបានទិញត្រឹមតែទំនិញប៉ុណ្ណោះទេប៉ុន្តែគេកំពុងទិញមោទនភាព ភាពស្រស់ស្អាត ឬអ្វីដទៃទៀត ដែលច្រើនជាងពុំមែនត្រឹមតែទំនិញពុំមែនគ្រាន់តែជាទំនិញ។ព្រោះថាអតិថិជនម្នាក់ៗអាចនឹង សម្រេចចិត្តទិញទំនិញមួយមុខៗ ដោយសារគែសង្ឃឹមទុកថាគេនឹងបានអ្វីដែលល្អបំផុត និងមានក្តី សង្ឃឹមចង់បានពីទំនិញជាច្រើនប្រការ។ ហេតុនេះទំនិញឬសេវាកម្មដែលយកមកផ្សព្វផ្សាយលក់ មិនមែនគ្រាន់តែជាទំនិញធម្មតាៗទៀតឡើយ។ ប្រាប់ពីប្រយោជន៍រងបន្ទាប់ និងប្រយោជន៍បន្ថែមខ្លះៗទៀតផង។
អតិថិជនខ្លះទិញទំនិញ ពុំបានទិញព្រោះប្រយោជន៍គោលនោះទេ ប៉ុន្តែទិញព្រោះប្រយោជន៍រងបន្ថែម ហើយមានអ្នកខ្លះបានសម្រេចចិត្តទិញ ព្រោះតែប្រយោជន៍រងបន្ថែមច្រើនជាងប្រយោជន៍គោល ទៀតផង។ហេតុនេះ អ្នកលក់ត្រូវតែចេះសង្កេតហើយប្រាប់ឲ្យបានត្រូវ តាមសេចក្តីត្រូវការប្រយោជន៍របស់ អតិថិជនហើយថ្ងៃនោះយើងក៏ក្លាយជាមនុស្សដែលលក់។ ទីបំផុតយើងក៏អាចលក់បែបអ្នកជំនាញបាន។
២.តម្លៃ ដែលមិនមែនតម្លៃ
អ្នកលក់ខ្លះគិតថា ទំនិញដែលមានតម្លៃថោក រមែងតែងតែលក់ដាច់ជាងទំនិញដែលមានតម្លៃថ្លៃ ប៉ុន្តែនៅក្នុងពិភពលោកនៃការពិត តម្លៃមិនមែនជាកត្តាសំខាន់ក្នុងការទិញលក់ជានិច្ចនោះទេ។ ហេតុនេះ អ្នកលក់ដែលល្អត្រូវតែចេះប្រាប់អ្នកប្រើប្រាស់ឲ្យបានថា អត្ថប្រយោជន៍ពីការចំណាយលុយដើម្បីទិញទំនិញនោះ គឺសមនឹងការចំណាយខ្លាំងណាស់ដែលអាចនឹងធ្វើឲ្យអ្នក ប្រើប្រាស់បានឃើញថា តម្លៃដែលចំណាយដើម្បីទំនិញនេះទទួលបានទំនិញដែលមានគុណតម្លៃ លើសពីអ្វីដែលបានចំណាយទៅ។
៣.លក់ដោយកាយវិការលក់ច្រើនសណ្ឋាន
ការលក់ជាសាស្រ្ត និងសិល្បៈ។ សាស្រ្ត ជាវិជ្ជាដែលរៀនសូត្រពីអ្នកចេះ ឬពីទ្រឹស្តីផ្សេងៗដែល គេសរសេរ។ ប៉ុន្តែសិល្បៈវិញនោះ ជារឿងវិធីក្នុងការលក់ដែលអ្នកលក់ម្នាក់ៗត្រូវស្វែងយល់ពី បទពិសោធន៍ពិតដើម្បីយកទៅច្នៃប្រឌិតប្រើក្នុងជីវិតការងារ។ ក្នុងនោះផងដែរអ្នកលក់ដ៏ជំនាញ ត្រូវកាយវិការការលក់ជាច្រើនសណ្ឋានព្រោះអតិថិជនម្នាក់ៗរមែងតែងតែមានលក្ខណៈ និង សេចក្តីត្រូវការផ្សេងៗពីគ្នា។
៤.ធ្វើតាមសន្យា
ជាធម្មតាអតិថិជន រមែងតែងតែចងចាំការសន្យាដែលអ្នកលក់បានសន្យាយ៉ាងច្បាស់ព្រោះការ សន្យាគឺជាពាក្យពិតដែលបានយល់ព្រមជាមួយគ្នាថានឹងធ្វើតាមនោះ និងជាការសន្យាដែលចេញ ពីមាត់របស់អ្នកលក់ដែលជាអ្វីដែលអតិថិជនជឿថា មុខជានឹងដូចអ្វីដែលបានសន្យានោះ។ ប្រសិនបើអ្នកលក់ពុំអាចធ្វើតាមការសន្យាបានទេអ្នកលក់ម្នាក់នោះកំពុងបង្កឲ្យមានការមិន ទទួលខុសត្រូវចំពោះជីវិតការងារជាអ្នកលក់របស់ខ្លួនឯងហើយ។
មួយវិញទៀតការលក់ដែលនាំមកនូវការបរាជ័យនោះគឺការមិនធ្វើតាមសន្យា។ អ្នកលក់ជាច្រើន នាក់ចង់បានប្រាក់ចំណូលពីការលក់ចង់ឲ្យបានគ្រប់ចំនួនដែលក្រុមហ៊ុនកំណត់ឲ្យ អ្វីក៏ដោយដែល អាចធ្វើឲ្យការលក់កើតមានឡើងក៏ធ្វើភ្លាមជាពិសេសការសន្យាជាមួយនឹងអតិថិជន។ ប៉ុន្តែក្រោយពី បនាលក់ដាច់ហើយក៏មិនយកចិត្តទុកដាក់ធ្វើតាមការសន្យាដែលបានយល់ព្រមជាមួយគ្នាសោះឡើយ។ សូមចងចាំថាកុំសន្យាជាមួយអ្នកណាងាយៗ ប្រសិនបើជឿថា ធ្វើមិនបានដូចការសន្យាទេនោះ។
៥.ផ្តល់សេវាកម្មខ្ពស់ជាងផ្តល់សេវាកម្ម
ការផ្តល់សេវាកម្ម ក្រោយពីការលក់មានសារៈសំខាន់ច្រើនជាងការឲ្យការជួយមុនការយល់ព្រម ទិញព្រោះវិធីនេះអាចធ្វើឲ្យបានអតិថិជនយូរអង្វែង។ ចូរកុំលក់ទំនិញដែលទាក់ទាញចិត្តអតិថិជន ប៉ុន្តែចូរលក់ទំនិញដែលផ្តល់ប្រយោជន៍ដល់ពួកគេ។
អ្នកលក់ដែលពូកែ ត្រូវមានបេះដូងនៃការផ្តល់សេវាកម្មខ្ពស់ជាងផ្តល់សេវាកម្មគឺមានន័យថា មានការបម្រើឲ្យច្រើនជាងអ្វីដែលអតិថិជនសង្ឃឹមទុកថា នឹងទទួលបានពីអ្នកលក់ដូចជា បើញញឹមដាក់អតិថិជនក៏កុំគ្រាន់តែញញឹម ព្រោះត្រូវបានបញ្ជាឲ្យញញឹម ប៉ុន្តែត្រូវញញឹម ព្រោះយើងត្រេកអរដែលមានគេមកចាប់អារម្មណ៍នឹងទំនិញរបស់យើង ហើយយើងក៏បានបម្រើពួកគេ៕