មធ្យោបាយក្នុងការបំបាត់ចម្ងល់សង្ស័យរបស់អតិថិជន មកកាន់ផលិតផលរបស់អ្នក

ការងឿងឆ្ងល់របស់អតិថិជនអាចរាប់ថា សំខាន់ណាស់ប៉ុន្តែការបំបាត់ចម្ងល់របស់ភ្ញៀវបានរាប់ ថាសំខាន់ជាង ព្រោះថាអាចនឹងលក់ដាច់ ឬមិនដាច់ គឺអាស្រ័យទៅលើការឆ្លើយនឹងការសង្ស័យរ បស់អតិថិជនបានឬពុំបាន។ ហេតុដូច្នេះថ្ងៃនេះយើងនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នានូវវិធីសាស្រ្ត ក្នុងការកាត់បន្ថយចម្ងល់សង្ស័យពីអតិថិជនមកកាន់ផលិតផលរបស់ខ្លួន។

១/ បដិសេធដោយផ្ទាល់

ការបដិសេធដោយផ្ទាល់ គឺជាវិធីសាស្រ្តបំបាត់រាល់ចម្ងល់មួយដែលអ្នកលក់មិនទទួលស្គាល់ អ្វីដែលអតិថិជនលើកយកមកនិយាយនោះទេព្រោះថា បើអ្នកលក់បណ្តោយឲ្យកន្លងហួសទៅអាច ធ្វើឲ្យមានផលអាក្រក់ចំពោះផលិតផល ឬក្រុមហ៊ុនផងដែរ។ ក្នុងនោះផងដែរអ្នកលក់ត្រូវតែមានការ ប្រកួតប្រជែងក្នុងការបដិសេធនឹងអ្វីដែលអតិថិជនបានលើកយកមកនិយាយសម្អាង។ ការដែលអ្នកលក់ ប្រើវិធីបដិសេធដោយផ្ទាល់ឆ្លើយតបនឹងសំណួរឬការសង្ស័យដែលបង្កឲ្យមានការខាតបង់ដល់ទំនិញ ឬអង្គភាពរមែងតែងតែធ្វើឲ្យអតិថិជនកើតមានការជឿជាក់លើផលិតផលនិងអង្គភាពច្រើនឡើង ហើយនាំឆ្ពោះទៅកាន់ការជឿជាក់លើរឿងដទៃៗជាបន្តទៀត។

២/ បដិសេធដោយប្រយោល 

ការបដិសេធដោយប្រយោលជាការពុំទទួលស្គាល់ទិន្នន័យដែលអតិថិជនបានលើកយក មកសាកសួរដូចគ្នាដែរគ្រាន់តែមិនបដិសេធយ៉ាងត្រង់ទៅត្រង់មកភ្លាមៗ ដោយព្រមស្របអតិថិជនក្នុង គ្រាដំបូងជាមុនសិន បន្ទាប់ពីនោះទើបមានការបដិសេធឬពន្យល់បន្ថែមតាមក្រោយ។ ជាមួយគ្នានេះដែរ វិធីសាស្រ្តនេះពុំបានប្រឆាំងជំទាស់នឹងគំនិតអតិថិជនភ្លាមៗនោះទេគឺបន្ទន់ស្របតាម ហើយទើបរក មធ្យោបាយពន្យល់ការពិតដែលញុាំងឲ្យអតិថិជនមានអារម្មណ៍ល្អចំពោះពាក្យសម្តីនិងចម្លើយ ពីអ្នកលក់។

៣/ លើកជាសំណួរ

ការបំបាត់ការសង្ស័យដោយការលើកជាសំណួរ មានប្រយោជន៍ដើម្បីរុករកអ្វីដែលជាចំណុចសង្ស័យ របស់អតិថិជនឲ្យច្រើនឡើង។ ដូចគ្នានេះដែរការបំបាត់ចម្ងល់ដោយការលើកជាសំណួរក៏ជាការស្វែងរក ការពិតដើម្បីបានដឹងពីសេចក្តីត្រូវការរបស់អតិថិជនឲ្យបានច្រើនឡើងនិងមានប្រយោជន៍ក្នុងការបង្កើត រឿងនិយាយជាមួយអតិថិជនព្រមទាំងអាចកំចាត់រាល់ការសង្ស័យរបស់អតិថិជនឲ្យអស់ផងដែរ។

៤/ និយាយពីចំណុចលេចធ្លោ

ការប្រើវិធីនិយាយពីចំណុចលេចធ្លោ គឹជាការលើកយកចំណុចលេចធ្លោរបស់ទំនិញមកនិយាយ ក្នុងករីណដែលអតិថិជននិយាយពីចំណុចខ្សោយ ឬរឿងដែលយើងពិបាកនឹងឆ្លើយសំណួរបាន។ ជាមួយគ្នានេះដែរការយករឿងជាចំណុចលេចធ្លោមកនិយាយដោយលើកលែងការនិយាយដល់ចំណុច ខ្សោយក្នុងខ្សែភ្នែករបស់អតិថិជន។ វិធីសាស្រ្តនិយាយពីចំណុចលេចធ្លោអាចធ្វើឲ្យអតិថិជនងាកមក ចាប់អារម្មណ៍នឹងអ្វីដែលល្អ ចាប់អារម្មណ៍នឹងចំណុចដែលលេចធ្លោរបស់ទំនិញវិញជំនួសឲ្យការ មើលទៅចំណុចខ្សោយ ចំណុចអន់ឬចំណុចដែលអតិថិជនមើលឃើញថាជាចំណុចដែលពុំគួរឲ្យចាប់ អារម្មណ៍របស់ផលិតផលនោះៗ។

៥/ ការសង្កត់លើការសង្ស័យ

ការសង្កត់លើការសង្ស័យ ជាវិធីសាស្រ្តកំចាត់ការសង្ស័យដែលយកអ្វី ដែលអតិថិជនមានក្តីបារម្ភ មកធ្វើឲ្យអាចលក់ដាច់បានភ្លាម ឬយើងហៅថាការជាន់កែងដើម្បីធ្វើឲ្យអតិថិជនចាប់អារម្មណ៍ ក្នុងការទិញទំនិញក្នុងវិនាទីនោះតែម្តង។ប្រសិនបើអតិថិជនរារែក ឬអាងថាមិនទាន់ទិញ អ្នកលក់ត្រូវចេះសម្រុកចូលដោយការប្រាប់ឲ្យដឹងថាឪកាសនេះពុំមានទៀតទេ។ បើមិននិយាយ អ្វីចេញមកនោះទេ អតិថិជនមុខជាមិនទិញពិតមែនប៉ុន្តែបើយើងបានបង្ហាញឲ្យឃើញថា ឪកាស នេះជាឪកាសចុងក្រោយហើយអាចធ្វើឲ្យអតិថិជនងាកមកចាប់អារម្មណ៍ទិញទំនិញ ក៏អាចកើត មានឡើងផងដែរ។

៦/ បណ្តោយឲ្យកន្លងហួសទៅ

ការប្រើវិធីបណ្តោយឲ្យកន្លងហួសទៅ ជាវិធីសាស្រ្តដែលពុំចាំបាច់ទៅប្រកែកជាមួយអតិថិជន។ ក្នុងរឿងដែលពុំមានផលប៉ះពាល់ដល់ទំនិញក្រុមហ៊ុន ឬជារឿងតូចតាចបន្តិចបន្តួច នោះអ្នកលក់ មិនគួរសម្តែងចេញពីការមិនយល់ស្របដើម្បីយកឈ្នះអតិថិជនដោយវាចានោះទេ។ 

ជាចុងក្រោយ ក្នុងការបំបាត់ចម្ងល់របស់អតិថិជន រាល់ពេលសម្រេចចិត្តចង់ទិញផលិតផលរបស់អ្នក ក្នុងនាមជាអ្នកលក់ល្អម្នាក់អ្នកត្រូវចេះបង្ហាញនូវស្នាមញញឺមទទួលសំណួរ និងការសង្ស័យ របស់អតិថិជនដោយសេចក្តីពេញចិត្តហើយអរគុណចេញពីបេះដូងពិតចំពោះអតិថិជនរាល់ពេល ដែលមានសំណួរពីអតិថិជន៕