នឿយហត់ព្រោះកាលវិភាគឡូកឡំគ្នាពេញមួយថ្ងៃ ក៏អាចមើលចំណុចដោះស្រាយពីរនេះ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ការ​បណ្តោយ​ឱ្យ​កាល​វិភាគ​​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ​ទៅ​ជា​​ច្របូក​ច្របល់​មាន​ន័យ​ថា​មិន​បាន​រៀប​ចំ​ត្រឹម​ត្រូវ ឬ​ទោរ​ទន់​ទៅ​តាម​សកម្មភាព​មិន​ចាំ​បាច់​ នឹង​​ក្លាយ​ជា​បញ្ហា​ខ្លះ​ទៅ​​ដល់​លទ្ធផល​ការងារ​របស់​យើង​។ ដើម្បី​ជា​​ជំនួយ​​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​នេះអ្នក​សារព័ត៌មាន​​ស្រ្តី​ជន​ជាតិ​អាមេរិកាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ​ល្បី​​ឈ្មោះ "We Need to Talk” ផង​នោះបាន​ចែក​រំលែក​​បទ​ពិសោធ​ដូច​ខាង​​ក្រោម​៖

.គឺ​តាម​ដាន​ពេល​វេលា

យើង​អាច​ចាប់​ផ្តើម​​​មាន​កំណត់​ហេតុ​​ប្រចាំ​ថ្ងៃ​​ផ្ទាល់​ខ្លួន​មួយដោយ​ការ​តាម​ដាន​នូវ​ការ​ប្រើ​ប្រាស់​ពេល​វេលា​ទៅ​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ហើយ​ប្រាកដ​ថា​អ្នក​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​! ជា​​ឧទាហរណ៍​​ជា​ដំបូង​អ្នក​អាច​​ផ្តើម​កត់​​ត្រា​ទុក​នូវ​ទម្លាប់​អ្នក​មួយ​ចំនួន​ដូច​ជា​ការ​ចំណាយ​ពេល​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​​រយៈ​ពេល​ណា​មួយការ​ចំណាយ​ពេល​​លើ​ការ​មើល​របរ​អន​ឡាញ​​ជា​ដើម​។

បើ​យើង​កត់​សម្គាល់​ថាអ្នក​មាន​ទម្លាប់​ដូច​ខាង​លើ​នេះ​ច្រើន​នោះ​អ្នក​អាច​មាន​វិធី​បន្ថយ​​ពេល​​លើ​សកម្មភាព​នោះ​ខ្លះព្រោះ​អ្នក​ក៏​​ច្បាស់​ក្នុង​ចិត្ត​ដែរ​ថាការ​ចំណាយ​ពេល​​នោះ​​ពុំ​ទាន់​ជា​ប្រយោជន៍​ពេញ​លេញ​សម្រាប់​កិច្ច​ការ​​ងារ​ប្រចាំ​ថ្ងៃ​អ្នក​នោះ​ទេ។

នៅ​ពេល​អ្នក​កត់​ត្រា​ដឹង​​ថាតើ​ពេល​ប៉ុន្មាន​ម៉ោង​ដែល​អ្នក​បាន​ចំណាយ​​សម្រាប់​ការងារ​ស្នូល​​សំខាន់​ប្រចាំ​ថ្ងៃ និង​ពេល​ប៉ុន្មាន​ម៉ោង​ដែល​អ្នក​ចំណាយ​លើ​​សកម្មភាព​បន្ទាប់​បន្សំ​ប៉ុន្តែ​​វា​បាន​​លួច​ម៉ោង​មាន​ប្រយោជន៍​របស់​យើងដូច​នេះ​អ្នក​នឹង​អាច​កែ​ខៃ​និង​លៃ​លក​​សមមាត្រ​វា​ឡើង​វិញ​បាន​។


.សាមញ្ញ​តែ​មាន​ប្រយោជន៍​(ធ្វើ​តារា​ង​​សកម្មភាព​)

យើង​អាច​បង្កើត​​នូវ​តា​រាង​ពេល​វេលា​សម្រាប់​សកម្មភាព​សំខាន់ប៉ុន្តែ​អាច​ពេល​វេលា​នោះ​ក៏​អាច​ជំនួស​វិញ​ដោយ​សកម្មភាព​ណា​មួយ​ដែល​​ជា​ភាព​ចាំ​បាច់​សំខាន់​​ត្រូវ​តែ​ធ្វើ​​ចំពោះ ឬ​ជា​ករណី​ប្រធាន​ស័ក្តិ​។ ការ​ធ្វើ​ដូច​នេះគឺ​អាច​ឱ្យ​អ្នក​ផ្តោត​​ទៅ​លើ​រឿង​សំខាន់​ៗ​ដែល​ត្រូវ​ធ្វើ​មុននិង​សល់​ពី​នោះ​គឺ​ជា​ការងារ​បន្ទាប់​បន្សំ។ ម្យ៉ាង​ទៀត​អ្នក​ក៏​​អាច​រៀប​​បែង​ចែក​វា​សម្រាប់​ពេល​វេលា​​ថ្ងៃ​​ដើម​សប្តាហ៍និង​ចុង​សប្តាហ៍​ផង​​ដែរ​សម្រាប់​កិច្ច​ការងារ​។

ធ្វើ​ដូច​នេះអ្នក​អាច​​​ដឹង​ថាអ្នក​គួរ​ចំណាយ​ពេល​ប៉ុណ្ណា​សម្រាប់​​ការងារសម្រាប់​កិច្ច​ការ​ចាំ​បាច់​ដែល​ត្រូវ​ធ្វើ និង​​​ការងារ​ដែល​អ្នក​ចង់​ធ្វើ​។ ដូច​នេះ​អ្នក​អាច​ចាត់​ចែង​ប្រើ​ប្រាស់​ពេល​វេលា​​ឱ្យ​មាន​តុល្យភាព​បាន​​ល្អបើ​ទោះ​ជា​វា​មិន​បាន​ដូច​អ្វី​ដែល​យើង​បាន​កំណត់​ទុក ប៉ុន្តែ​​វា​ជំនួយ​​ដល់​យើង​ធ្វើ​នូវ​អ្វី​​ជា​កិច្ច​ការងារ​សំខាន់​និង​មិន​ច្របូក​ច្របល់​ហើយ ​​អាច​ដឹង​នូវ​ពេល​ណា​សម​គួរ​សម្រាប់​ការ​សម្រាក​របស់​អ្នក​បាន​ផង​​ដែរ​៕