សូមចុចចូល=> Telegram ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស
រាជធានីភ្នំពេញ៖ ថ្ងៃ៩ មេសានេះ ក្រសួងសុខាភិបាលបានប្រកាសពីទីតាំងពាក់ព័ន្ធ ចំនួន៣ហើយដែលជាផ្សារ ក្នុងនោះមាន៖
ផ្សារនាគមាស តូបលេខ A23 អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែនៅទីនោះ ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១
ផ្សារបឹងត្របែក ផ្លាហ្សា (Boeung Trabek Plaza) អ្នកជំងឺបានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់ នៅខាងមុខឈៀងខាងកើត។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក
ផ្សារដើមគ អ្នកជំងឺកូវីដ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១៕
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ
- វិទ្យាល័យបាក់ទូក
- វិទ្យាល័យបឹងត្របែក
- មណ្ឌលសុខភាពចាក់អង្រែក្រោម
- មន្ទីរពេទ្យខ្មែរ-សូវៀត
- សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
- មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។