រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីមានចំនួន៥៧៦នាក់ទៀត

សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្នុងការផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ មេសានេះបានបង្ហាញពីករណីវិជ្ជមានកូវីដ១៩ មានចំនួន ៥៧៦នាក់ និងអ្នកជាសះស្បើយ 70នាក់ ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើងខណៈដែលចំនួនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទូ​ទាំងប្រទេសពីក្រសួងសុខាភិបាល = ៦១៥ ៥២៨នាក់ ក្រសួងការពារជាតិ =២០០ ៤៤៦នាក់។

សូមជម្រាបដែរថាបច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(១.៥លានដូស) ហើយរដ្ឋាភិបានបញ្ជាក់ថានឹងមានមកជាបន្តបន្ទាប់ទៀត។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​ 1591នាក់និងអ្នកដែលបានជាសះស្បើយ 1984នាក់ ហើយទីតាំងដែលត្រូវកំណត់ថាមានហានិភ័យខ្ពស់ជាងគេគឺរាជធានីភ្នំពេញ  ខេត្តកណ្ដាល ស្វាយរៀង ខេត្តព្រះសីហនុ​និងខេត្តព្រៃវែង។ ទីតាំងឆ្លងខ្លាំងដែលជាបណ្ដុំមនុស្សបានកើតមានគឺនៅផ្សារអូឬស្សី និងរោងចក្រ ឌីន ហាន ក្នុងពេលចុងក្រោយនេះ។

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប២៤នាក់៕