សូមចុចចូល=> Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ខេត្តសៀមរាប៖ ប្រកាសពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់បន្ថែមទៀតដែលបានទៅហាងកាហ្វេ លឹង្គ១០០០។
អ្នកទាំងពីរនោះមានឈ្មោះ៖
១- ទាវ សូវៀត អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើង ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី ១៨មីនា ២០២១។
២- លោក ពុធ សំអាត អាយុ៣២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី ២៣មីនា ២០២១។
អាជ្ញាធរសៀមរាបអំពាវនាវអ្នកពាក់ព័ន្ធ សូមផ្ដល់ព័ត៌មានមកកាន់លេខ ០១២ ៩៥៥ ៤៧៤៕