របៀប​ដែល​អ្នក​ដឹកនាំ​អស្ចារ្យម្នាក់ ផ្ដល់តុល្យភាពរវាង​ ចាស់​និងថ្មី

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ថា ​ពិភពលោក​កំពុង​ផ្លាស់​ប្តូ​រ​យ៉ាង​រហ័ស​។ ប​ច្ចេ​ក​វិទ្យា​ សាកល​ភាវូបនីយកម្ម​និង​ការ​ប្រកួត​ប្រជែង​ កំពុង​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។ បើយើងមិនបានតាមដានការ​ផ្លាស់​ប្តូ​រ ​នោះ​វា​ងាយស្រួលនឹងទទួលភាពបរាជ័យ។​

ការផ្លាស់ប្ដូរមួយចំនួន ធ្វើអោយមានភាពប្រសើរឡើងនិងការផ្លាស់ប្ដូរមួយចំនួនទៀត មិនបានផ្ដល់ផលដូចអ្វីដែលមានស្រាប់នោះទេ។ ធ្វើយ៉ាងម៉េចទទួលបានសមតុល្យត្រឹមត្រូវ? ខាងក្រោម​នេះ ​ជា​វិធី​មួយ​ចំនួន​ដែល​​មេ​ដឹក​នាំ​ដ៏​អស្ចារ្យ បង្កើត​តុល្យភាព​រវាង​អ្វីចាស់​និងអ្វី​ថ្មី​។

១. ការ​វាស់​ស្ទង់

ការ​វិនិយោគ​នៅ​ក្នុង​ចំណែកដែលត្រឹមត្រូវ​ អាចទទួលបានជោគជ័យ​ប្រសិន​បើ​អ្នក​អាច​គ្រប់គ្រងដំណើរការបាន​ ដោយ​ការ​វាស់​វែងលើការ​ចំណាយ លើ​ផល​ប៉ះពាល់​និង​ឱកាស​នៃ​វិធី​សា​ស្រ្ត​ថ្មី​ មានផលប្រយោជន៍ប៉ុណ្ណា លើអ្វីដែលមានស្រាប់​។

មាន​ស្ថាប័នជាច្រើនចង់អោយមាន​ការ​ផ្លាស់​ប្តូ​រ ដោយមិនបាន​សួរ​ខ្លួនឯង​ថា ​តើ​មានអ្វី​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​ពិត​ប្រាកដ​របស់​ខ្លួន​។ បន្ទាប់​មកតើមានប៉ុន្មានអ្នក ដែលព្យាយាមចំណាយថវិកាក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងហើយចុងបញ្ចប់ត្រូវងាកមក​ប្រើ​ប្រាស់​កម្មវិធី Excel វិញ​?

មេ​ដឹក​នាំ​ដ៏​អស្ចារ្យ​យល់​ថា ​គោល​ដៅ​នៃ​អង្គភាព​មិនថាជាអាជីវកម្ម ស្ថាប័នជាតិ ​ឬ​ក្រុម​គ្រួសារ​តូចមួយ គឺ​ដើម្បី​ឆ្ពោះទៅរកការ​រីកចម្រើន។ អ្វី​ក៏ដោយ​ដែល​អាច​ធ្វើឱ្យ​ប្រសើរ​ឡើង​ជាងស្ថានភាព​បច្ចុប្បន្ន​ គឺ​ជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃ​។អ្វី​ដែល​មិនបានធ្វើអោយប្រសើរឡើង​ គឺ​វាមិន​មាន​តម្លៃ​​។ មេ​ដឹក​នាំ​ដ៏​អស្ចារ្យថ្លឹងថ្លែងចាស់​និង​ថ្មី​។

២. ​រក​អ្នក​ជំនាញ​ពិត​ប្រាកដ

មេ​ដឹក​នាំ​ដ៏​អស្ចារ្យ​ម្នាក់ ​ព្យាយាម​រៀន​ពី​អ្វី​ដែល​នៅ​នឹង​កន្លែងស្រាប់និងចំណាយ​ពេល​​ស្វែង​រក​អ្នក​ជំនាញ​ពិត​ប្រាកដ​ ពូកែ​បំផុត​ ហើយនឹងផ្ដល់​ទំនុក​ចិត្ដ​លើពួកគេ។​ អង្គភាពដែល​មានប្រតិបត្តិការល្អបំផុត ច្រើនសម្លឹង​មើល អ្នកដែលមានទេពកោសល្យ​​ពីខាង​ក្រៅ​សម្រាប់ការច្នៃប្រឌិត និងភាពរីកចម្រើនយូរអង្វែង។

៣. រៀនសូត្រពីអ្នក​ផ្សេង​ ដោយ​ប្រុង​ប្រយ័ត្ន

ដូច​ជា​កីឡាករ​វាយ​កូន​គោល​ដ៏​ល្អម្នាក់តែងមើលគូ​ប្រជែង​លេង និង​ព្យាយាម​រៀន​ពីវា​ ដូចជាការដឹកនាំជាដើម ដោយមានព័ត៌មានដែលងាយរកទំនាក់ទំនងកាន់តែផ្ដល់ភាពងាយស្រួល ហើយជ្រើសរើសយកអ្វីដែលល្អបំផុត។

ជាជាងហែលឆ្លងការលំបាកគឺអ្នកអាចមើលពីក្រុមហ៊ុនផ្សេង ពីទីផ្សាររបស់គេ តើមានភាពជោគជ័យឬបរាជ័យបែបណាដើម្បីយកមកសិក្សានិងវិភាគ សម្រាប់អនុវត្តន៍កែរតម្រូវឲ្យសមស្របជាមួយស្ថាប័នអ្នក។ ជាមេ​ដឹក​នាំ​ដ៏​អស្ចារ្យ​ត្រូវរៀន​សូត្រ ពី​មេ​ដឹក​នាំ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​។

ការ​ដឹង​ពី​របៀប​និង​ពេល​ដើម្បី​ជំនួស​ ចាស់​ដោយ​ថ្មី​គឺ​មាន​សារៈ​សំខាន់​ នៅ​ក្នុង​ពិភព​លោក​ដែលមានការផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ ក្នុងការរស់​នៅ​ពេល​បច្ចុប្បន្ន​នេះ​៕